ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោយការបញ្ជារដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ឱ្យបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុជាបន្ទាន់កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិសេសចំនួន៨ក្រុមបន្ថែម ដើម្បីគាំទ្រដល់ការស្រាវជ្រាវ ជាពិសេស សិក្សាលម្អិតទៅលើករណីនៃការបាក់រលំអគារកម្ពស់៧ជាន់ ដែលបណ្តាលឱ្យមនុស្សចំនួន២៥នាក់ស្លាប់ និងចំនួន២៤នាក់រងរបួស។
នៅត្រឹមព្រឹកថ្ងៃទី២៤ ខែមថុនា ឆ្នាំ២០១៩ នេះ ក្រោមចំណាររស់ប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ លោក ឡៅ ទិព្វសីហា បានសម្រេចបង្កើតឱ្យមានក្រុមការងារពិសេសបន្ថែមចំនួន៨ទៀត ដើម្បីគាំទ្រដល់ការសិក្សា និងស៊ើបអង្កេតទៅលើកម្រិតនៃគុណភាពសំណង់នានាដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។
នៅក្នុងក្រុមការងារពិសេសទាំង៨ក្រុម ត្រូវបានបែងចែងដាច់ដោយឡែកពីគ្នា ដោយក្នុងមួយក្រុមមានចំនួន៤នាក់ ប្រធានចំនួន១នាក់ និងសមាជិកចំនួន៣នាក់។
ការសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងក្រុមការងារពិសេសទាំង៨ គឺជំរុញដល់ការត្រួតពិនិត្យលក្ខណសម្បតិ្តរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ ។ ធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម ។ ធ្វើរបាយការណ៍លទ្ធផលជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
សមាសភាពដែលស្ថិតនៅក្នុងក្រុមការងារពិសេសទាំង ៨ រួមមានដូចខាងក្រោមនេះ ៖









