ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហសសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានដាក់កំហិត និងចាត់វិធានការក្ដៅទៅលើការអនុវត្តច្បាប់សាងសង់ និងការគ្រប់គ្រងសំណង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហសសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានដាក់កំហិត និងចាត់វិធានការក្ដៅទៅលើការអនុវត្តច្បាប់សាងសង់ និងការគ្រប់គ្រងសំណង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។

មានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មាន កាលពីរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅមុខគំនរសំណង់បាក់រលំក្នុងក្រុងព្រះសីហនុ សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងម៉ឺងមាត់ថា ច្បាប់សាងសង់សំណង់នានា ត្រូវតែយកមកអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ គ្មានការលើកលែង គ្មានការយោគយល់ និងគ្មានការសម្របសម្រួលនោះឡើយ។
សម្ដេចបញ្ជាក់ថា “ច្បាប់មានត្រូវតែយកមកអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។អាជ្ញាធរក្នុងតំបន់រាប់ចាប់គិតពីថ្នាក់ស្រុក ឬខេត្តឡើងទៅ ដែលមិនអាចមានសិទ្ធិអំណាច ក្នុងការទប់ស្កាត់ការសាងសង់ខុសច្បាប់ បានន័យថាគ្មានលទ្ធភាពក្នុងការគ្រប់គ្រង”។ សម្ដេចបានសង្កត់ធ្ងន់ថា “បើសិនជាមន្ត្រីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរូបណា គ្មានសមត្ថភាពក្នុងការគ្រប់គ្រង និងអនុវត្តតាមច្បាប់បាននោះទេ ត្រូវចុះចេញឬនឹងត្រូវបានដកចេញពីតំណែងជាបន្ទាន់”។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ព្រឹត្តិការណ៍នៃសោកនាដកម្មមួយនេះជាបទពិសោធន៍ដ៏តក់ស្លុត ប៉ុន្តែក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែរីករាយស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុនអន្តរជាតិ ជាពិសេសក្រមហ៊ុនចិន ចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។
សម្តេចបានបន្តទៀតថា ការស្វាគមន៍នូវការចូលមកវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជាគឺមានជានិច្ច ហើយច្បាប់នៅកម្ពុជាក៏ត្រូវតែអនុវត្ត”។
ពាក់ព័ន្ធទៅនឹងសិទ្ធិសម្រេច និងទទួលខុសត្រូវទៅលើសមត្ថកិច្ចនៃការអនុញ្ញាត និងគ្រប់គ្រងការសាងសង់សំណង់នានា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល លោក វ៉ាន់ វ៉ាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា ច្បាប់ និងបទដ្ឋានគតិយុត្ត ត្រូវបានបែងចែកជា៣ដំណាក់កាល ដែលជាចំណុះរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។លោកបន្តថា តាមគោលការណ៍នៃ ក៏ដូចជាបទដ្ឋានគតិយុត្តិត្រូវបានបែងចែក និងចាត់ចែងទំហំនៃការទទួលខុសត្រូវ រួមជាមួយនឹងសិទ្ធិអំណាចក្នុងការសម្រេចត្រឹមថ្នាក់ស្រុក (ការិយាល័យ) ថ្នាក់ខេត្ត (មន្ទីរ) និងរាធានីភ្នំ (ក្រសួងធ្វើរោបចំដែនដី នគរូបនីយកម្ម និងសំណង់)”។
លោកបានបន្តទៀតថា “រាល់គម្រោងសាងសង់សំណង់ ដែលស្ថិតនៅក្រោមទំហំ ៥០០ ម៉ែត្រការ៉េ ការទទួលខុសត្រូវ និងសេចក្ដីសម្រេចអនុញ្ញាតជាបន្ទុករបស់ថ្នាក់ស្រុក ប៉ុន្តែទាមទារឱ្យប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិ (ប្លងរឹង) ជាពិសេសពិនិត្យឱ្យច្បាស់ថាសំណើរសាងសង់សំណង់ មិនប៉ះពាល់ទៅលើតម្រូវការនៃការប្រើប្រាស់ដី ក្នុងគម្រោងអភិវឌ្ឍដែលស្ថិតនៅក្នុងប្លង់មេរបស់រដ្ឋាភិបាលនៅថ្ងៃអនាគត់”។
លោកបានបន្តទៀតថា “ រាល់គម្រោងសាងសង់សំណង់ ដែលស្ថិតនៅក្រោមទំហំ ៣០០០ ម៉ែត្រការ៉ សេចក្ដីសម្រេចនិងអនុញ្ញាតរបស់ថ្នាក់ខេត្ត ដែលជាសេនាធិកាទទួលបន្ទុក ប៉ុន្តែទាមទារឱ្យប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិ (ប្លងរឹង)និងពិនិត្យឱ្យច្បាស់ថាសំណើរសាងសង់សំណង់មិនប៉ះពាល់ ទៅលើតម្រូវការនៃការប្រើប្រាស់ដី ក្នុងគម្រោងអភិវឌ្ឍដែលស្ថិតនៅក្នុងប្លង់មេរបស់រដ្ឋាភិបាលនៅថ្ងៃអនាគត។

លោកបណ្ឌិតវ៉ាន់ វ៉ាតបានបន្ថែមថា ចំពោះជាងសាងសង់ ឬក្រុមហ៊ុនទទួលម៉ៅការត្រូវតែមានអជ្ញាប័ណ្ណអាជីវកម្ម និងជំនាញយ៉ាងត្រឹមត្រូវ។ ចំពោះរាល់គម្រោងសាងសង់សំណង់អគារនានា ដែលស្ថិតនៅលើផ្ទៃដីលើសពី៣០០០ម៉ែត្រការ៉េឡើងទៅ ក្រៅពីមានឯកសារ និងលក្ខខណ្ឌពាក់ព័ន្ធនានាដូចដែលបានបញ្ជាក់ខាងលើនេះ ការសម្រេច និងផ្តល់សិទ្ធិក្នុងការសាងសង់់ ឬអភិវឌ្ឍសំណង់ជាបន្ទុករបស់ថ្នាក់រាជធានី ដែលជាសិទ្ធិអំណាចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕