ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy Ltd ដែលជាក្រុមហ៊ុនប្រេង ដែលមានលក្ខណៈឯករាជ្យ បានប្រកាសអំពីការចាប់ផ្តើមការរុករកប្រេង ដោយប្រើប្រាស់រូបភាពលម្អិតនៃភូមិសាស្ត្រមូលដ្ឋានដើម្បីកំណត់ទីតាំង និងទំហំនៃតំបន់ទឹកប្រេង ឬ (3D Seismic Survey ) ដែលមានទំហំ១,២០០ គីឡូម៉ែត្រការ៉េ នៅក្នុងតំបន់សម្បទានដីកម្ពុជាក្នុងប្លុក A ដែលជាកន្លែងក្រុមហ៊ុនកំពុងអភិវឌ្ឍតំបន់ប្រេងអប្សរា។
ក្រុមហ៊ុន Shearwater Geoservices Singapore Pte Ltd បានទទួលកិច្ចសន្យាក្នុងការរុករុកតាមរយៈក្រុមហ៊ុន KrisEnergy (Apsara) ដែលមានកម្មសិទ្ធិទាំងស្រុង ហើយបានដាក់ពង្រាយនូវបច្ចេកវិទ្យា 3D Seismic Survey ដើម្បីរុករកប្រេងនៅកម្ពុជា។
-->
តំបន់ដែលមានទំហំប្រមាណជា ២០០គីឡូម៉ែត្រក្រឡា គឺប្រើប្រាស់បច្ចេកវិទ្យា3D នឹងត្រូវទទួលបានសម្រាប់តំបន់អភិវឌ្ឍន៍អប្សរា ដើម្បីសិក្សាស្ថានភាពភូមិសាស្ត្រ និងស្ថានភាពខ្សាច់ ដើម្បីជួយក្នុងការបញ្ចប់ការអភិវឌ្ឍន៍ដើម្បី មុនពេលការខួងយកប្រេងសម្រាប់ការអភិវឌ្ឍដំបូង។
ចំណែកផ្ទៃដីប្រហែល ១,០០០គីឡូម៉ែត្រក្រឡា នឹងត្រូវទទួលបាននៅលើតំបន់ដែលមានសក្តានុពលធំមួយនៅភាគនិរតី នៃតំបន់ដីសម្បទានដែលត្រូវបានរកឃើញដោយខ្សែបន្ទាត់ដែលអាចមានប្រេង ដើម្បីបង្កើនគុណភាពទិន្នន័យលើនិន្នាការដែលស្ថិតនៅក្នុងផ្នែកខាងលិចនៃកម្ពុជាប្លុក A។
មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលលោកម៉េង ស័ក្តិធារ៉ារដ្ឋលេខាធិការក្រសួងនេះបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការទាញយកធនធានប្រេងពីបាតសមុទ្រកម្ពុជានឹងទទួលបាននៅក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែការចម្រាញ់ដើម្បីទទួលយកបានដំណក់ប្រេងដំបូងនឹងទទួលបាននៅឆ្នាំ២០២០ខាងមុខនេះ៕