អ្នកជំនាញ​៖ ចិន​នឹង​ប្រែក្លាយ​កម្ពុជា​ និង​តំបន់​អាស៊ាន​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដើម្បី​ឆ្លើយតប​នឹង​ការ​តម្លើង​ពន្ធ​អាមេរិក​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ការ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​របស់​ចិន​ក្នុង​វិស័យ​ផលិតកម្ម​ក្នុង​តំបន់​អាស៊ាន​នៅ​ទសវត្សរ៍​ខាងមុខ​នឹង​ផ្លាស់​ប្តូរ​តំបន់​នេះ​ទៅជា​”តំបន់​រោងចក្រ​របស់​ពិភពលោក​” ថ្មី​។ នេះ​បើ​យោង​តាម​អ្នក​សិក្សា​ភូមិ​សាស្រ្ត​មួយ​រូប​។

លោក​ Arm​ Tungnirun​ អ្នក​សិក្សា​ភូមិ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ជូ​ឡា​ឡុង​កន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ប្រទេស​ចិន​ 5.0​ បាន​ឲ្យដឹង​ថា​ “តំបន់​អាស៊ាន​នឹង​ក្លាយទៅជា​មូលដ្ឋាន​ថ្មី​សម្រាប់​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ចិន​នៅ​ពេល​ឆាប់​ៗនេះ​ នៅពេល​ ចិន​ព្យាយាម​ផ្លាស់ប្ដូរ​ទីតាំង​ចង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ចេញ​អាស៊ី​ប៉ាស៊ីហ្វិក​”។

ខណៈ​ក្រុមហ៊ុន​ចិន​កំពុង​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាម៉េរិក​ ជំហាន​បន្ទាប់​នៅក្នុង​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​និង​ផ្លូវ​មួយ​របស់​ចិន​គឺ​នឹង​មាន​ផ្លាស់​ប្ដូ​មូលដ្ឋាន​ផលិតកម្ម​របស់​ចិន​ទៅកាន់​តំបន់​អាស៊ាន​។ នេះ​បើ​យោង​តាម​លោក​ Arm​ Tungnirun​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ម្សិលមិញ​។

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ាន​ CIMB​ បាន​ឲ្យដឹង​ថា​ ថវិកា​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​និង​ផ្លូវ​មួយ​ក្នុង​តំបន់​បាន​កើន​ដល់​ ៧៣៧​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់ថ្នាក់​កំពូល​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​បី​ដែល​ទទួល​បាន​លំហូរ​ទុន​វិនិយោគ​ពាក់ព័ន្ធ​នឹង​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​និង​ផ្លូវ​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ១០៤​ ពាន់​លាន​ដុល្លារ​។

ប្រទេស​ទទួល​បាន​ទុន​វិនិយោគ​ច្រើន​បំផុត​គឺ​ឥណ្ឌូណេស៊ី​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ១៧១​ ពាន់​លាន​ដុល្លារ​ ហើយ​បន្ទាប់មក​គឺ​ប្រទេស​វៀតណាម​ ១៥២​ ពាន់​លាន​ដុល្លារ​។ការ​ចាកចេញ​របស់​ក្រុមហ៊ុន​មួយចំនួន​ពី​ប្រទេស​ចិន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​អាច​មានការ​តម្លើង​ពន្ធគយ​ ២៥​ ភាគរយ​ផលិតផល​ចិន​ទាំងអស់​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ ចេញផ្សាយ​នៅ​ថ្ងៃនេះ​ បាន​ប៉ាន់ស្មាន​ថា​ តម្លៃ​នៃ​ផល​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​អាច​មានតម្លៃ​រហូតដល់​ចំនួន​ ១,២​ ពាន់​ពាន់​លាន​ដុល្លារ​ និង​ធ្វើឲ្យ​សេដ្ឋកិច្ច​សកល​ធ្លាក់ចុះ​។

ក្រុមហ៊ុន​ផលិតកម្ម​អាមេរិក​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ចិន​បាន​ប្រមូលផ្ដុំ​យុទ្ធសាស្ត្រ​ចាកចេញ​ពី​ចិន​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​។ ឧទាហរណ៍​ ក្រុមហ៊ុន​ Steve​ Madden​ ផលិត​ស្បែកជើង​ និង​កាបូបដៃ​អាមេរិក​ បាន​ប្រកាស​អំពី​ផែនការ​បង្កើន​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់ពី​បាន​ដាក់​ទុន​វិនិយោគ​ ៩០​ ភាគរយ​ នៃ​ផលិតផល​របស់​ខ្លួន​នៅ​ចិន​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកវិភាគ​អះអាង​ថា​ ក្រុមហ៊ុន​ចិន​ និង​រដ្ឋាភិបាល​ចិន​កំពុង​ជួយ​គាំទ្រ​ដល់​កម្ពុជា​ដោយ​មិន​ត្រឹមតែ​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​ប៉ុណ្ណោះទេ​ ថែមទាំង​ធ្វើឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កណ្តាល​នៃ​តំបន់​មេគង្គ​ទាំងមូល​។ ប្រមាណ​ជា​ ៧៧​ ភាគរយ​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គឺ​មក​ពី​ចិន​។

ចិន​មិន​ត្រឹមតែ​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ជា​អ្នក​វិនិយោគ​បរទេស​ ម្ចាស់​ជំនួយ​ទ្វេភាគី​ អ្នកនាំ​ចូល​អង្ករ​ពី​កម្ពុជា​ និង​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​ធំ​បំផុត​ផង​ដែរ​។

គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​ ដូចជា​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ដែ​លម​គិតជា​ទឹក​ប្រាក​ប្រមាណ​ជា​ ២,០៨​ ពាន់​លាន​ដុល្លារ​ ដែល​នឹង​ក្លាយជា​ច្រករបៀង​សំខាន់​សម្រាប់​ការនាំចេញ​ និង​នាំចូល​ កំពុង​ឆ្លើយតប​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាចាំបាច់​ដើម្បី​បង្វែរ​កម្ពុជា​ទៅជា​មូលដ្ឋាន​ផលិតកម្ម​ និង​ភ័ស្តុភារ​។

ក្រុមហ៊ុន​ Alibaba​ Group​ ចាប់អារម្មណ៍​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដោយធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​ ៥ ឆ្នាំខាងមុខ​ទៀត​។

លោក​ Kevin​ Li​ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​. ដែល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Alibaba​ បាន​និយាយ​ថា​ “កម្ពុជា​ជាទី​តាំង​ល្អ​បំផុត​ ប្រសិនបើ​អ្នក​យក​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ និង​មជ្ឈមណ្ឌល​ផ្ទេរ​សេវាកម្ម​ និង​អាច​គ្រប​ដណ្តប់​ប្រទេស​វៀតណាម​ ថៃ​ និង​សូម្បីតែ​មីយ៉ាន់ម៉ា​”។

លោក​ បាន​បន្ថែម​ថា​ “គោលនយោបាយ​របស់​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​វៀតណាម​ និង​ថៃ​”។បណ្តា​ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង​ ៦០០​ លាន​នាក់​ និង​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ប្រមាណ២,៤​ ពាន់​ពាន់​ដុល្លារ​ ដែល​ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។

អង្គការ​រូបិយវត្ថុ​ពិភពលោក​ ព្យាករ​ថា​ តំបន់​អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​ ២០៥០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here