ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនយក្សកូរ៉េ ចិន និងជប៉ុនបាននិងកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៣ បាននឹងកំពុងប្រកួតប្រជែងឥទ្ធិពល នៅក្នុងទឹកថ្លាស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី លើការសាងសង់អគារពាណិជ្ជកម្ម។
ក្រុមហ៊ុនយក្សទាំង៣នោះរួមមាន ក្រុមហ៊ុន Prince Group របស់ចិនក្រុមហ៊ុន Arakawa របស់ជប៉ុន និងក្រុមហ៊ុន BOOYOUNG TOWN របស់កូរ៉េ។
-->
១) គម្រោង BOOYOUNG TOWN
គម្រោង BOOYOUNG TOWN ដែលស្ថិតនៅតាមមហាវិថីសហព័ន្ឋរុស្ស៊ី បានដំនើរការទៅមុខ ដោយបច្ចុប្បន្នក្រុមហ៊ុនវិនិយោគកូរ៉េដ៏ធំនេះ បានសម្រេចបោះទុនវិនិយោគជាង ១៦០លានដុល្លារ ដើម្បីសាងសង់អាគារលំនៅដ្ឋានបែបសហកម្មសិទ្ធិ (ខុនដូ) និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងសាលពិព៌ណក្នុងដំណាក់កាលទី១ របស់ខ្លួន។

តំណាងក្រុមហ៊ុន BOOYOUNG TOWN ប្រចាំកម្ពុជាធ្លាប់បានមានប្រសាសន៍ឲម្យដឹងថា គំរោងសាងសង់ដំណាក់កាលទី១នេះ រួមមានអាគារខុនដូ និងផ្សារទំនើបកំពស់២៣ជាន់ចំនួន៤អាគារ ដែលមានផ្ទះសរុបចំនួន ១៤៧៤យូនីត។ គំរោងដំណាក់កាលទី១នេះ គ្រោងចំណាយទឹកប្រាក់១៦០លានដុល្លារអាមេរិក។ លោកបន្តថា ផ្សារទំនើបក្នុងគំរោងនេះមានចំនួន៣ជាន់ និងទំហំ៤៧,០០០ម៉ែត្រការ៉េ។ ផ្សារទំនើបដ៏ធំនេះ ផ្តោតលើសេវាកម្មចម្រុះទាំងហាងលក់ទំនិញ មជ្ឈមណ្ឌលវប្បធ៌ម ការកំសាន្ត មន្ទីរពេទ្យ សាលារៀន និងហាងថែរក្សាសម្ឆស្សជាដើម។
២) គំរោង Prince International Plaza
គំរោងរបស់ក្រុមហ៊ុនយក្សរបស់ចិន ដែលគ្រោងចំណាយទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជា ស្ថិតនៅទល់មុខគ្នានឹងគំរោង BOOYOUNG TOWN ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម ហើយគំរោងទាំងពីរនេះហាក់កំពុងប្រជែងគ្នាចាប់យកចំណែកទីផ្សាររៀងៗខ្លួន និងបង្ហាញឥទ្ឋិពលក្នុងនាមជាប្រទេសយក្សសេដ្ឋកិច្ចនៅលើពិភពលោក។

គម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារទំហំជាង២០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តាយមហាវិថីសហព័ន្ធរុស្សី កណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានបើកការដ្ឋានសាង់សាងជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងខ្នាតធំ ដែលជាអគារចម្រុះ និងពហុមុខងារបែបច្រកចេញចូលតែមួយ ដែលមានទំហំ សរុបរហូតដល់២០ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាចំណុចប្រសព្វគ្នា រវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា និងប្រកបដោយសក្តានុពលបំផុត នៅរាជធានីភ្នំពេញ។

គម្រោងនេះ មានអគារការិយាល័យចំនួន២ និងអគារខុនដូ ចំនួន ៣ស្មើនឹង ៤០០ជាងយូនីត ហើយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២០នេះ។
គម្រោងនេះ នឹងនាំមកនូវទម្រង់អភិវឌ្ឍន៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដោយរួមមាន៖ អគារការិយាល័យលំដាប់ ៥A មជ្ឈមណ្ឌលទិញទំនិញ និងអគារស្នាក់នៅរួមលំដាប់ផ្កាយ -ល- ដែលបណ្តុំនូវមុខងារដូចជា៖ ធុរកិច្ច ការទិញទំនិញ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញទៅដោយភាពទាក់ទាញ ផាសុកភាព សុវត្ថិភាព និងល្អដាច់គេ នៅរាជធានីភ្នំពេញនាពេលអនាគត៕
៣) គម្រោង Arakawa
នៅពីក្រោយគំរោងទាំងពីរនេះ ក្រុមហ៊ុនយក្សរបស់ជប៉ុន Arakawa ក៏មិនណយដែរ ដែលបច្ចុប្បន្នក្រុមហ៊ុននេះកំពុងសាងសង់អាគារខុនដូ ដែលមានតម្លៃមធ្យមចំនួន៥អាគារផងដែរ។
ក្រុមហ៊ុន Arakawa ដែលមានឈ្មោះល្បី តាមរយៈការទិញយកអាគារប៊ូឌីញ “ស”បានប្រកាសពីគម្រោងវិនិយោគថ្មីរបស់ខ្លួន ដោយគ្រោងចំណាយទុន៧០លានដុល្លារ ដើម្បីសាងសង់លំនៅដ្ឋានមានតម្លៃមធ្យមនៅក្នុងក្រុងភ្នំពេញ។

ក្រុមហ៊ុន Arakawa អភិវឌ្ឍន៍គម្រោងសាងសង់ លំនៅដ្ឋានតម្លៃសមរម្យ លើផ្ទៃដីទំហំជាង ១៣,៦៨០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិផ្សារទឹកថ្លា នៅក្នុងសង្កាត់ទឹកថ្លា នាថ្ងៃទី៨ខែវិច្ចិការខាងមុខនេះខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការសាងសង់គំរោងនេះនឹងត្រូវចែកជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងក្រុមហ៊ុន នឹងសាងសងអគារស្នាក់នៅរួមចំនួន១០ចែកជា៥ប្លុក ដោយក្នុង១ប្លុកមាន២អគារនិងមានកម្ពស់ពី១៩ទៅ២៣ជាន់ មានបន្ទប់ស្នាក់នៅប្រមាណ ២០០០បន្ទប់៕