ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងឱកាសនៃការបើកលក់គម្រោងបុរីកៀនស្វាយ ផាក របស់ក្រុមហ៊ុន KFA Property Co,.Ltd ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal រាល់អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេស និងការផ្តល់ជូននូវលក្ខខណ្ឌក្នុងការទិញ និងបង់រំលស់រហូតដល់៩០ភាគរយក្នុងរយៈពេល២០ឆ្នាំ។

មានប្រសាសន៍ក្នុងឱកាសនៃការបុកគ្រឹះ សាងសង់បុរីកៀនស្វាយ ផាក កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា នៅក្នុងឱកាសនៃការប្រកាសលក់នេះ ក្រុមហ៊ុនមានកញ្ចប់ពិសេសសម្រាប់អតិថិជនចំនួន២៧នាក់ដំបូងផងដែរ ជាមួយនឹងការទទួលបានទឹកប្រាក់នៃការបញ្ចុះតម្លៃចំនួន១០០០ដុល្លារភ្លាមៗ។
លោកឧកញ៉ាបន្តទៀតថា អតិថិទាំងអស់នឹងទទួលបានជម្រើសជាច្រើនដែលផ្តល់ដោយក្រុមហ៊ុន ហើយក្រៅពីទទួលបានការបញ្ចុះតម្លៃពិសេស អតិថិជនបង់ត្រឹម១០ភាគរយដំបូង នឹងក្លាយជាម្ចាស់លំនៅឋានដ៏ទាន់សម័យ ដែលបំពាក់ទៅដោយសម្ភារៈបរិក្ខាយ៉ាងប្រណីត ទំនើប មានគុណភាពខ្ពស់នាំចូលមកពីបរទេស។
លោកឧកញ៉ាក៏បានបញ្ជាក់ពីលក្ខខណ្ឌពិសេស នៃការទិញដោយបង់រំលស់ផងដែរថា “សម្រាប់ការទិញ និងក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី កៀនស្វាយ ផាក គឺគ្រាន់តែបង់ត្រឹម១០ភាគរយដំបូង ហើយនៅសល់៩០ភាគរយ អតិថិជនអាចបង់រំលស់រហូតដល់២០ឆ្នាំនៅក្នុងអត្រាការប្រាក់ដ៏សមរម្យ”។
លោកបន្តថា “អ្វីដែលរឹតតែបង្កើនការទុកចិត្ត និងផ្តល់ភាពងាយស្រួល រាល់អតិថិជនទាំងអស់អាចធ្វើការបង់រំលស់ ដោយផ្ទាល់ជាមួយក្រុមហ៊ុន ឬអាចបង់រំលស់ជាមួយធនាគារក៏បាន ជាមួយនឹងការទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង”។
បុរីកៀនស្វាយ ផាក មានទីតាំងស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មានសក្ដានុពលយ៉ាងខ្លាំងលើផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៅជាយក្រុង ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ៖ ០១៧ ៧៩ ៦៦ ៣៣ / ០៧៧ ៩៩ ៧៨ ៨៨៕








