ដោយ ដួង ចន្ទ្រា
ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកបណ្តាញផ្លូវរថភ្លើងរបស់ចិន បានជំរុញឲ្យប្រទេសក្នុងតំបន់មេគង្គ ឡានឆាងធ្វើការអភិវឌ្ឍ និងគ្រប់គ្រងដោយខ្លួនឯង ដើម្បីតភ្ជាប់បណ្តាញផ្លូវរថភ្លើងក្នុងគំរោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយជាមួយប្រទេសចិន។
លោក Yang Zhongming នាយករងវិស្វករ នៃក្រុមហ៊ុន China Railway និងជានាយកក្រុមហ៊ុន China Railway អន្តរជាតិបានលើកឡើងក្នុងកិច្ចប្រជុំមេគង្គ ឡានឆាងកាលពីសប្តាហ៍មុនថា គម្រោងរថភ្លើងនេះបច្ចុប្បន្នប្រទេសចិនបានអនុវត្តន៍ផ្លូវរថភ្លើងក្នុងស្រុករួចហើយ។ ប្រទេសចិននឹងរំពឹងទុកថា ្លូវរថភ្លើងក្នុងគំរោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយជាមួយប្រទេសចិន។ភិវឌ្ឍ និងគ្រប់គ្រងការគម្រោងអនុវត្តន៍ផ្លូវរថភ្លើងចំនួន៣ខ្សែ នៅក្នុងតំបន់ប្រទេសឡានឆាង មេគង្គ ដែលគម្រោងខ្សែទី១ ដែលចេញពីខេត្តគុណមិញនៃប្រទេសចិន ចូលទៅប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី ទៅសាំងហ្គាព្យួរ ខ្សែទី២ជាគម្រោងរថភ្លើងកណ្តាល ចូលប្រទេសឡាវ និងប្រទេសថៃ និងគម្រោងទី៣ ចូលទៅប្រទេស ភូមា ថៃ ម៉ាឡេស៊ី ទៅសាំងហ្គាព្យួរ។







