ដោយ Donald Lee
ភ្នំពេញៈ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនឹងមិនបន្ថែមពន្ធបន្ថែមលើទំនិញដែលនៅសល់ពីប្រទេសចិន បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងនៅកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនកាលពីចុងសប្តាហ៍។
ពន្ធតម្លៃបន្ថែមលើទំនិញ ដែលមានតម្លៃប្រហែល៣០០ពាន់លានដុល្លារពីប្រទេសចិនទៅអាមេរិក បានគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ដែលអាចធ្វើឲ្យមានភាពផុយស្រួយ។ នេះបើយោងតាមអ្នកវិភាគមួយចំនួន ដែលបានលើកឡើងពាក់ព័ន្ធនឹងសេដ្ឋកិច្ចពិភពលោក។
-->
លោក Trump បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនថា “យើងទទួលបានជ័យជំនះធំ ពីព្រោះយើងបានបង្កើតសេដ្ឋកិច្ចដែលមិនមានលំដាប់លេខពីរ”។
មេដឹកនាំពិភពលោក និងក្រុមអ្នកវិភាគបានចង្អុលបង្ហាញ អំពីការទស្សន៍ទាយសេដ្ឋកិច្ចថា ការកើតឡើងបន្ថែមទៀតនៅក្នុងសង្រ្គាមពាណិជ្ជកម្មអាម៉េរិក ចិននឹងនាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចជាសកលលោក ដែលមានអត្រាដែលមិនអាចប៉ាន់ប្រមាណបាន ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំមួយកាលពីមួយទសវត្សរ៍កន្លងមក។
របាយការណ៍សេដ្ឋកិច្ចរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានចេញផ្សាយនៅសប្តាហ៍នេះបានប៉ាន់ស្មានថា តម្លៃការខូចខាតពីពាណិជ្ជកម្មអាមេរិក និងចិនអាចនឹងមានទំហំដល់១,២ពាន់ពាន់លានដុល្លារ ដល់ផលិតផលសរុបក្នុងស្រុកពិភពលោក និងនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ ដូចវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ ២០០៨។
លោកប្រធានាធិបតីអាមេរិកTrump មិនត្រឹមតែនិយាយថា លោកផ្អាកពន្ធគយបន្ថែមទៀតទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្ម នៅក្នុងកម្រិតតិចតួចជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ផងដែរ។
ការផ្លាស់ប្តូរនេះ នឹងអនុញ្ញាតឲ្យលក់ផលិតផលប្រើប្រាស់របស់ក្រុមហ៊ុន Huawei ប៉ុន្តែនៅតែដាក់កម្រិតលើបច្ចេកវិទ្យា5G។ មេដឹកនាំចិនបានអនុញ្ញាតឲ្យមានការបញ្ជាទិញផលិតផលកសិកម្មអាមេរិកបន្ថែមទៀត៕