ដោយ វុត្ថា
បាងកកៈ ការផ្គត់ផ្គង់ការិយាល័យមានចំនួនសរុប ៨.៩៥លានម៉ែត្រការ៉េ នៅបំណាច់ត្រីមាសទី១ នៃឆ្នាំ២០១៩កន្លងមកនេះ កើនឡើងប្រមាណ ១.៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្រូវការមានការកើនឡើងផងដែរ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE ប្រចាំប្រទេសថៃបានឲ្យដឹងថា អគារការិយាល័យ ដែលបានសាងសង់បញ្ចប់រួចហើយមានផ្ទៃក្រឡាសំណង់ ៧៨,០០០ ម៉ែត្រការ៉េដែលមានរួម អគារ True Digital Park អគារ SM Siam និងអគារ Ladprao Hills។
-->
ការផ្គត់ផ្គង់ការិយាល័យ បានបន្តកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ ដោយមានគម្រោងចំនួន៦ បាននឹងកំពុងដំណើរការនៅលើទំហំដីមួយលានម៉ែត្រក្រឡា កើនឡើងពី0.៨៧លានម៉ែត្រក្រឡា។ ការិយាល័យថ្មីនេះនឹងត្រូវបញ្ចប់នៅចន្លោះឆ្នាំ ២០១៩ និង ២០២២។
ជាមួយគ្នានេះទំហំផ្ទៃក្រឡាសំណង់សរុបប្រមាណ៦ភាគរយ ដែលបានកំពុងសាងសង់នៅទីក្រុងបាងកក ជាប្រភេទការិយាល័យប្រភេទ A រួមមាន Tower Mitrtown, អគារ PARQ , អគារ Vanissa, អគារ Unicorn, អគារ O-NES Tower,អគារ EmSphere, អគារ One City Center, និង អគារ One Bangkok។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា បន្ថែមពីនេះ ការិយាល័យដែលគ្រោងសាងសង់នៅលើទំហំប្រមាណ១,២លានម៉ែត្រ គ្រោងនឹងសាងសង់នាពេលខាងមុខនេះ ដែលត្រូវបានក្រុមហ៊ុន CBRE រំពឹងថានឹងចាប់ផ្តើមសងសង់ ហើយនឹងកើនឡើងនៃការផ្គត់ផ្គង់ការិយាល័យនាពេលអនាគត លើពីការរំពឹងទុកនៅក្នុងឆ្នាំ ២០២១។
អាគារការិយាល័យខ្លះ ស្ថិតនៅក្នុងដំណើរការសាងសង់ ដែលភាគច្រើននឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ ដែលរួមមាអគារ Mitrtown Office និង អគារ PARQ ស្ថិតនៅក្នុងការសាងសង់ដំណាក់កាលទី២។
លោកស្រី Roongrat Veeraparkkaroon ប្រធានផ្នែកប្រឹក្សាយោបល់ និងប្រតិបត្តការសេវាការិយាល័យបានឱ្យដឹងថា ក្រុមអ្នកជួលដែលត្រូវការការិយាល័យ ក្នុងអំឡុងពេលនេះ នឹងត្រូវមានគម្រោងកក់ទុកមុន ដោយសារការកំណត់នូវជម្រើសនៃការជួល។

ក្រុមហ៊ុន CBRE បានព្យាករណ៍ថា ការផ្គត់ផ្គង់ការិយាល័យនៅក្នុងទីក្រុងបាងកកប្រទេសថៃនឹងកើនឡើងដល់១០លានម៉ែត្រការ៉េ នៅក្នុងឆ្នាំ២០២២ខាងមុខ៕