គណៈកម្មការ​មូលបត្រ​កម្ពុជា​ចុះ​ MOU​ ជាមួយ​គណៈកម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) ជាមួយ​គណៈកម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​ដើម្បី​ផ្លាស់​ប្តូរ​គ្នា​នូវ​ព័ត៌មាន​បទប្បញ្ញត្តិ​ និង​បច្ចេកទេស​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​មូលបត្រ​ កិច្ចសន្យា​អនាគត។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១ ខែកក្កដា​ ឆ្នាំ​ ២ឥ១៩​ នេះ​បានឱ្យ​ដឹង​ថា​ លោក​ស៊ូ​ សុ​ជាតិ​ អគ្គនាយក​ នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការគ្រប់គ្រង​មូលបត្រ​ ជាមួយ​គណៈកម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​ នៅ​ទី​ស្តី​ការ​គណៈ​-កម្មការ​គ្រប់គ្រង​មូលបត្រ​ចិន​ ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ពន្យល់​ថា​ អនុស្សរណៈ​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោល​-បំណង​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​និយ័ត​ករ​ទាំងពីរ​ ដោយ​បង្កើន​ការយោគយល់​គ្នា​ទៅវិញទៅមក​ និង​ការ​ផ្លាស់​ប្តូរ​គ្នា​នូវ​ព័ត៌មាន​បទប្បញ្ញត្តិ​ និង​បច្ចេកទេស​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​មូលបត្រ​ កិច្ចសន្យា​អនាគត​ និង​ផលិតផល​វិនិយោគ​ពាក់ព័ន្ធ​ដែល​មាន​ប្រតិបត្តិ​ការ​នៅ​ក្រោម​ការគ្រប់គ្រង​ និង​ការ​ត្រួតពិនិត្យ​របស់​និយ័ត​ករ​នី​មួយ​ៗ។

ក្នុង​ន័យ​នេះ​ ថ្នាក់ដឹកនាំ​នៃ​និយ័ត​ករ​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ទិសដៅ​បន្ត​លើ​យន្តការ​នៃ​ការ​ផ្លាស់​ប្តូរ​ និង​ចែករំលែក​ព័ត៌មាន​ ស្របតាម​អនុស្សរណៈ​នៃ​ការយោគយល់​ យន្តការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​ទីផ្សារ​ និង​អតិថិជន​ និង​លទ្ធភាព​ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​កសាង​ សមត្ថភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here