ដោយ Donald Lee
ហុងកុងៈ ក្រុមអ្នកតវ៉ាបានវាយលុក និងគ្រប់គ្រងអាគារការិយាល័យរដ្ឋាភិបាលក្រុងហុងកុង ដើម្បីប្រឆាំងនឹងច្បាប់បត្យាប័ន ដែលគាំទ្រដោយក្រុងប៉េកាំងកាលពីយប់មិញ នៅខួបលើកទី ២២ នៃការវិលត្រឡប់របស់អតីតអាណានិគមអង់គ្លេស មកកាន់ការគ្រប់គ្រងរបស់ចិនវិញ។

-->
ក្រុមអ្នកតវ៉ាប្រមាណ ៥០ម៉ឺននាក់ បានចូលក្នុងការិយាល័យនីតិប្បញ្ញត្តិរបស់រដ្ឋាភិបាល ដោយកម្ទេចកុំព្យូទ័រ និងបាញ់ថ្នាំជាគំនូសថា “ការប្រឆាំងការធ្វើបត្យាប័ន” នៅលើជញ្ជាំងដែលធ្វើឲ្យអគារនេះបិទនៅថ្ងៃនេះ។
ក្រុមប៉ូលិសបានបាញ់កាំភ្លើងឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមអ្នកតវ៉ា ហើយបានបោសសំអាតក្រុមអ្នកតវ៉ា តាមដងផ្លូវនៅពេលព្រះអាទិត្យបានរះនៅព្រឹកនេះ។ មនុស្សជិតកន្លះលាននាក់បានចូលរួមការតវ៉ានៅតាមដងផ្លូវហុងកុង ដោយសារអំពើហិង្សាបានកើតឡើងរវាងអ្នកតវ៉ា និងអាជ្ញាធរ។
លោកស្រី Carrie Lam អភិបាលក្រុងហុងកុងបានថ្លែង ក្នុងសន្និសីទសារព័ត៌មានមួយថា “នេះជាអ្វីដែលយើងគួរផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្មានអ្វីសំខាន់ជាងនីតិរដ្ឋនៅហុងកុង”។លោកស្រីបានបន្តថា “ខ្ញុំសង្ឃឹមថាសហគមន៍ទាំងមូល នឹងយល់ស្របជាមួយយើងថា ជាមួយនឹងអំពើហិង្សាទាំងនេះ ដែលយើងបានឃើញវាជាការត្រឹមត្រូវសម្រាប់យើងដើម្បីថ្កោលទោស ហើយសង្ឃឹមថា សង្គមនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”
ពលរដ្ឋហុងកុងរាប់លាននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីប្រឆាំងនឹងច្បាប់បត្យាប័ន ដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលចិនឃាត់ខ្លួនប្រជាជនចិនដីគោក ដើម្បីប្រឈមនឹងការកាត់ទោសនៅក្នុងតុលាការ ដែលគាំទ្រដោយបក្សកុម្មុយនិស្ត។
ច្បាប់នេះបានធ្វើឲ្យខូចខាតដល់ភាពស្របច្បាប់ នៃរដ្ឋបាលដែលមានអាយុ៣ឆ្នាំរបស់លោស្រី Lam ហើយបានបង្ខំនាងឲ្យផ្អាកការអនុម័តច្បាប់។ ក្រុមអ្នកតវ៉ាបានសន្យាថា “នឹងប្រយុទ្ធប្រឆាំងរហូតដល់ច្បាប់បត្យាប័នត្រូវបានដក ហើយលោកស្រីLam លាលែងពីតំណែង”។
សារព័ត៌មាន Global Times ដែលគាំទ្រដោយរដ្ឋាភិបាលចិនបានចេញផ្សាយអត្ថបទមួយដែលរិះគន់ក្រុមអ្នកតវ៉ានៅថ្ងៃនេះ។

អត្ថបទនេះបានឲ្យដឹងថា “ដោយសារតែភាពក្រអឺតក្រទម និងងងឹតងងល់របស់អ្នកតវ៉ាបានបង្ហាញពីការមិនគោរពច្បាប់ និងសណ្តាប់ធ្នាប់”។
បណ្តាញសង្គមចិនមានកំហឹងយ៉ាងខ្លាំង ជាមួយនឹងអ្នកធ្វើអត្ថាធិប្បាយទាំងដែលពេញចិត្ត និងរិះគន់ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីយប់មិញ។
សមាជិកនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo មួយបានសរសេរថា “ហុងកុងបង្ហាញថា ប្រទេសចិនមិនអាចធ្វើតាមប្រព័ន្ធ នយោបាយរបស់លោកខាងលិចបានទេ។ វាជាការងាយស្រួលពេក ដើម្បីត្រូវបានគេគ្រប់គ្រង និងនាំមកនូវភាពវឹកវរ”។
យប់នៃភាពវឹកវរបានគាំទ្រដល់គោលនយោបាយ “ប្រទេសមួយប្រព័ន្ធពីរ” របស់ចិនតាមរបៀបដែលមិនធ្លាប់មានពីមុនមក ហើយមនុស្សជាច្រើនភ័យខ្លាចថា រដ្ឋាភិបាលចិន នឹងបង្កើនសិទ្ធិអំណាចរបស់ខ្លួនក្នុងការគ្រប់គ្រងពេញលេញ។
តៃវ៉ាន់ដែលជាកោះដែលគ្រប់គ្រងដោយខ្លួនឯង នៅតាមឆ្នេរសមុទ្រចិនបានបន្ដជំទាស់គ្រប់ជំហានឆ្ពោះទៅរកគោលនយោបាយ “ប្រទេសមួយប្រព័ន្ធពីរ” និងបានសម្តែងការគាំទ្រចំពោះពួកអ្នកតវ៉ាហុងកុង។

រដ្ឋមន្រ្តីកិច្ចការបរទេសរបស់កោះតៃវ៉ាន់លោក Joseph Wu បានសរសេរលើបណ្តាញសង្គម Twitter ថា “នៅខួបលើកទី២២ នៃការប្រគល់ហុងកុង ប្រជាពលរដ្ឋកំពុងខឹង និងមានកំហឹង និងការខកចិត្ត”។
លោកបានបន្ថែមទៀត ដោយយោងតាមការសន្យារបស់ប្រទេសចិន ដើម្បីអនុញ្ញាតឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្វ័យភាពនៅហុងកុងវាច្បាស់ណាស់ថា “ប្រទេសមួយប្រព័ន្ធពីរគឺមិនមានអ្វីក្រៅពីកុហកទេ”៕