ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃបានប្រកាសអំពីផែនការបើកហាងទំនិញខ្នាតតូចចំនួន ៧០០កន្លែងនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) បានចេញផ្សាយកាលពីម្សិលមិញ។
ក្រុមហ៊ុនយក្សថៃបាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនកំពុងចរចា លើកិច្ចព្រមព្រៀងទិញសិទ្ធិ ដែលនឹងនាំយកហាងទំនិញ 7-eleven មកកាន់កម្ពុជា។
-->
របាយការណ៍របស់ក្រុមហ៊ុនវិនិយោគទុនថៃ I V Global Securities បានឲ្យដឹងថា “ក្រុមហ៊ុន CPALL កំពុងរង់ចាំការពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា”។
របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺយើងនឹងបើកហាងនេះឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ០,៨២ដុល្លារ កាលពីម្សិលមិញបន្ទាប់ពីសេចក្តីប្រកាសនេះ។
ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០ កន្លែង ក្រោមស្លាកយីហោ 7-eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ ១៩៨៩។ ក្រុមហ៊ុនមេនេះគឺជាក្រុមហ៊ុនដែលមានតម្លៃ ៦៣ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ធនាគរជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅឆ្នាំនេះបានឲ្យដឹងថា ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមប្រទេសទាំង៥ ដែលវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជា។
បន្ទាប់ពីប្រកាសនាំចូលនូវហាង 7-Eleven មកកម្ពុជាប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី៥ភ្លាម បន្ទាប់ពីប្រទេសជប៉ុន៕