ដោយ វុត្ថា
ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី “គោលការណ៍គ្រប់គ្រងបច្ចេកទេសសណង់នៅកម្ពុជា” នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ។

ដោយ វុត្ថា
ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី “គោលការណ៍គ្រប់គ្រងបច្ចេកទេសសណង់នៅកម្ពុជា” នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា សន្និសីទនេះ មានគោលបំណងដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពសំណង់ ជាមួយនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងកិច្ចថែររក្សាសុវត្ថិភាពក្នុងវិស័យសំណង់ជូនប្រជាពលរដ្ឋ ព្រមទាំងវិធានការជំរុញឱ្យអ្នកសាងសង់សំណង់គោរពបទដ្ឋានបរិស្ថាន។
វាគ្មិនដែលនឹងចូលរួមនៅក្នុងសន្និសីទកាសែតនេះ រួមមានតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងក្រសួងបរិស្ថាន។
ការរៀបចំធ្វើសន្និសីទកាសែតនេះ បន្ទាប់ពីមានករណីបាក់ស្រុតអគារកំពស់៧ ជាន់នៅក្នុងខេត្តព្រះសីហនុ បណ្តាលឱ្យពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់ និងស្របពេលដែលមានការរីកចម្រើនវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា៕
