ដោយ ម៉ៃ វីរៈ
ប្រទេសស្វីសៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តជួយកម្ពុជា និងប្រទេសអភិវឌ្ឍតិចតួចដទៃទៀត។
សម្តេចបានអំពាវនាវបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំនៃអង្គការពាណិជ្ជកម្មពិភពលោក ស្តីពីការត្រួតពិនិត្យឡើងវិញជាសាកល លើជំនួយសម្រាប់ពាណិជ្ជឆ្នាំ២០១៩ នៅក្រុងហ្សឺណែវនាល្ងាចថ្ងៃទី៣ កក្កដានេះ។ សម្ដេចបានលើកឡើងពីការរីកចម្រើនរបស់កម្ពុជាលើវិស័យជាច្រើន ជាពិសេសកំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យភាពក្រីក្រនៅកម្ពុជា ធ្លាក់មកនៅក្រោម១០ភាគរយ នៅឆ្នាំ២០១៨។






