លោក​ជា​ សុ​ផា​រ៉ា​ ដាក់ចេញ​នូវ​វិធានការ​ក្តៅ​លើ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ និង​ក្រុមហ៊ុន​ សំណង់​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ជាថ្មី​ម្តង​ទៀត​ ក្រោយពី​មាន​ករណី​បាក់​ស្រុត​អគារ​កំពស់៧ជាន់​បណ្តា​ឱ្យ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាច្រើន​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​មន្ត្រី​ជំនាញ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ ទប់ស្កាត់​អគារ​ដែល​មាន​លក្ខណៈ​ខុស​បច្ចេកទេស​ និង​គ្មាន​គុណភាព​កុំឱ្យ​មានការ​សង​សង់​បន្ត​ទៀត​។

លោក​ជា​ សុ​ផា​រ៉ា​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែ​នដីន​ គរូប​នី​យក​ម្ម​ និង​សំណង់​ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នា​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ដាក់ចេញ​នូវ​វិធានការ​ចាប់​មួយចំនួន​ ដើម្បី​ឱ្យ​ដំណើរការ​សង់​ប្រកបដោយ​សុវត្ថិភាព​ ​គុណភាព​ សុភ​ណភាព​ នៃ​សំណង់​ សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​ ​អនាម័យ​ ​និង​បរិស្ថាន​ល្អ​ ​និង​ការ​ផ្តល់​តម្លៃ​ ដល់​ខ្លួនឯង​ ដល់​ក្រុម​គ្រួសារ​ និង​ សង្គមជាតិ​ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ និង​ក្រុមហ៊ុន​ជាងសំណង់​ ត្រូវ​គោរព​កាតព្វកិច្ច​ ជាចម្បង​ដូចជា​ ទី១ត្រូវ​មាន​អា​ជ្ញាប័​ណ ប្រកប​អាជីវកម្ម​សាងសង់​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឬ ពី​មន្ទីរ​រៀបចំ​ដែនដី​គរូប​នី​យក​ម្ម​ សំណង់​ និង​សូរិ​យោ​ដី​ រាជធានី​ខេត្ត​ ឬពី​ស្ថាប័ន​ដែល​មានសមត្ថកិច្ច​ ។

ទី២​ ត្រូវ​មាន​កិច្ចសន្យា​សាងសង់​ ជាមួយ​ម្ចាស់​គម្រោង​ កិច្ចសន្យា​ការងារ​ជាមួយ​បុគ្គលិក​ និង​កម្មករ​។ មិន​ត្រូវ​ទទួល​ម៉ៅការ​សាងសង់​ សំណង់​ ដែល​មិន​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ ចេញ​ដោយ​ស្ថាប័ន​មានសមត្ថកិច្ច​ ។ ត្រូវ​មាន​បុគ្គលិក​ជំនាញ​ បច្ចេកទេស​ វិស្វករ​ ស្ថាបត្យករ​ ដែល​បាន​ចុះបញ្ជី​ និង​ប្រធាន​ការដ្ឋាន​កម្មករ​ជំនាញ​ កម្មករ​ទូទៅ​ឱ្យ​បាន​គ្រប់គ្រាន់​ សម្រាប់​ការអនុវត្ត​នូវ​ការងារ​នៅក្នុង​ការដ្ឋាន​។ ទី៣​ ត្រូវ​មាន​ផែនការ​សកម្មភាព​ប្រតិទិន​ការងារ​សាងសង់​ និង​សៀវ​កំណត់ត្រា​ការងារ​ រក្សាទុក​ នូវ​ក្នុង​ការដ្ឋាន​ ។

ទី៣​ ត្រូវ​មាន​សម្ភារៈ​ឧបករណ៍​គ្រឿងចក្រ​ គ្រប់គ្រាន់​សម្រាប់​ការងារ​សាងសង់​។ មា​នព​ញ្ញា​បណ​បត្រ​ធនា​រាប់​រង​ ការ​ទទួលខុស​ត្រូង​ ការ​រដ្ឋា​នសំណង់​ ពី​ក្រុមហ៊ុន​ធានា​រាប់​រង​ ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រទេស​កម្ពុជា​ ។ ត្រូវ​មាន​គម្រោង​ប្លង់​បច្ចេកទេស​សម្រាប់​ការងារ​សាងសង់​ ឬរុ​សរើ​បទដ្ឋាន​បច្ចេកទេស​សំណង់​ និង​លក្ខ​ន្ធ​ផ្សេង​ដែល​បាន​កំណត់​ ដោយ​អាជ្ញាធរ​មាន​សម្ថកិច្ច​។

ទី៤​ ត្រូវ​មាន​ការិយាល័យ​ការងារ​ ឃ្លាំង​ផ្ទុក​សម្ភារៈ​ ជម្រក​ស្នាក់នៅ​របស់​កម្មករ​ គ្រឿងចក្រ​ សកម្មភាព​សាងសង់​។ ត្រូវ​រៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​របង​ដោយមាន​កា​រហ៊ិំ​ព័ទ្ធ​នៅក្នុង​ការដ្ឋាន​ ឬការ​រដ្ឋា​នសំណង់​ ឬកន្លែង​ធានា​បាន​ដែល​មាន​សណ្តាប់​ធ្នាប់​សន្តិសុខ​សាធារណៈ​ ដោយ​មិន​ឱ្យ​មានការ​ស្នាក់នៅ​ក្នុង​អគារ​ដែល​កំពុង​សាងសង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​បរិ​ក្ខា​នៅ​ក្នុង​រដ្ឋា​នសាងសង់​។

និង​ទី៥​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រាល់​ព្យសនកម្ម​ដែល​បង្កឡើង​ ដោយ​ប្រតិបត្តិ​ការ​ដោយ​ការងារ​សាងសង់​ ឬរុ​សរើ​របស់​ខ្លួន​ លើកលែង​ករណី​សាងសង់​នោះ​ អាច​បង្ហា​ភស្តុតាង​ ឬប្រតិបត្តិ​ការ​ការងារ​ សាងសង់​ឬ រុ​សរើ​របស់​ខ្លួន​អនុលោម​តាម​បទដ្ឋាន​គតិយុត្តិ​ជាធរមាន​។ សហការ​ជា​សមត្ថកិច្ច​ ក្រុមការងារ​ត្រួតពិនិត្យ​សំណង់​ ដើម្បី​តាមដាន​ និង​ពិនិត្យ​វឌ្ឍនភាព​សា​ងស់​តាម​ដំណាក់កាល​នី​មួយ​ៗ រហូតដល់​បញ្ចប់​ការសាងសង់​ទាំងស្រុង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here