ដោយ ម៉ាណេត
ភ្នំពេញៈ ស្របពេលវិស័យសំណង់ និងអចលនវត្ថុកម្ពុជាមានការរីកចម្រើននៅទូទាំងរាជធានី ខេត្តទូទាំងប្រទេស ការពង្រីកទំនុកចិត្តបន្ថែមទៀតមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសក្តានុពលក្នុងវិស័យនេះ។
ដោយមើលឃើញសក្តានុពលនេះក្រុមហ៊ុន Century21 Cambodia បាននិងកំពុងស្វែងរកដៃគូសហការលើខេត្តចំនួន១៧ទៀត ខណៈរាជធានី ខេត្តចំនួន៨មានសាខាឬអ្នកតំណាងរួចទៅហើយ។
-->
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៤ កក្កដានេះថា នៅពេលដែលវិស័យអចលនទ្រព្យមានភាពរីកចម្រើន និងលូតលាស់ល្អ វាគឺជាឱកាសមួយសម្រាប់អ្នកដែលធ្វើជំនួញនៅក្នុងវិស័យមួយនេះ។
លោកស្រីបន្តថា ក្រុមហ៊ុននេះបានពង្រីករហូតដល់២៣ការិយាល័យដែលអតិថិជនអ្នកទិញ និងអ្នកលក់ គាត់នឹងស្គាល់ថានិមិត្តសញ្ញារបស់ Century21 គឺជាក្រុមហ៊ុនដែលអាចផ្តល់នៅសេវាកម្មជាកញ្ចប់។
លោកស្រី មានប្រសាសន៍ថា “Century 21 Cambodia បានពង្រីកខ្លួនកាន់ខេត្តចំនួន ៧ ដូចជាខេត្ត ព្រៃវែង កំពង់ចាម បាត់ដំបង កណ្តាល និងខេត្តបីផ្សេងទៀត ហើយយើងគ្រោងនឹងពង្រីកខ្លួនក្នុង១៤ខណ្ឌក្នុងក្រុងភ្នំពេញ ហើយក៏នឹងពង្រីកខ្លួនទៅកាន់រាជធានី ខេត្ត២៥ទៀត”។
លោកស្រី Grace Rachny Fong បានបន្តទៀតថា “បច្ចុប្បន្ននេះគ្រួសារ Century21 Cambodia កំពុងតែទទួលបានភាពរីកចម្រើន និងជោគជ័យជាខ្លាំងពីវិស័យអចលនទ្រព្យ ដែលក្រៅពីមាននៅក្នុងរាជធានីភ្នំពេញ ក៏មាននៅតាមបណ្តាខេត្តមួយចំនួនទៀត ផងដែរ ដូចជាខេត្ត កំពង់ចាម ក្រុងតាខ្មៅ និងខេត្តបាត់ដំបង”។

លោកស្រីបន្តទៀតថា ពេលនេះគ្រួសារ Century 21 Cambodia កំពុងតែបើកឱកា សឱ្យបណ្តាអ្នកដែលមានឆន្ទៈ ការតាំងចិត្ត និងបទពិសោធន៍នៅក្នុងវិស័យអចលនទ្រព្យ ចូលរួមនៅក្នុងវិស័យមួយនេះ ជាពិសេសនៅតាមខេត្ត កំពត់ កែប ប៉ោយប៉ែត ព្រះសីហនុ និងមណ្ឌលគីរី ខណៈដែលខេត្តទាំងនេះកំពុងតែមានសក្តានុពលខ្លាំង។
លោកស្រីបានបញ្ជាក់ផងដែរថា អ្នកដែលចង់ចូលរួមនៅក្នុងគ្រួសារ Century 21 Cambodia មិនមានអ្វីដែលជាឧបសគ្គនោះទេ សំខាន់ឱ្យតែគាត់មានក្រុមហ៊ុនស្របច្បាប់ពិតប្រាកដ មានឆន្ទៈ និងការតាំងចិត្តខ្ពស់នៅក្នុងការជម្រុញវិស័យមួយនេះ ឱ្យរីកចម្រើន ដើម្បីទទួលបានប្រយោជន៍ទាំអស់គ្នា។
លោកស្រី Grace Rachny Fong បានបញ្ជាក់ថា “ខ្ញុំរីករាយសាទរនឹងវត្តមានរបស់បណ្តាសមាជិកថ្មី ដែលចង់ចូលរួមនៅក្នុងគ្រួសារ Century 21 Cambodia យើងនៅតែស្វាគមន៍ជានិច្ច”៕
[…] ប្រភព៖ Property Area […]