រូបតំណាង
ដោយ វុត្ថា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនលាយស៊ីម៉ង់ត៍មួយចំនួនដែលកំពុងប្រតិបត្តិការរកស៊ីនៅក្នុងខេត្តព្រះសីហនុ ខណៈក្រុមហ៊ុនទាំងនេះ ត្រូវបានពិនិត្យមើលឃើញថាមិនបានគោរពតាមបទដ្ឋាន និងបច្ចេកទេសត្រឹមត្រូវ។

-->
លោក ជា សុផារ៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារកាលពីថ្ងៃទី៤ខែ កក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះថា ក្រុមងាររបស់ក្រសួងនឹងចុះត្រួតពិនិត្យនៅរោងចក្រលាយស៊ីម៉ងត៍នៅក្នុងខេត្តព្រះសីហនុដែលសង្ស័យ មិនបានគោរពតាមបទដ្ឋាន និងបច្ចេកទេសត្រឹមត្រូវ ដែលបង្ករឱ្យមានហានីភ័យដល់អាគារសំណង់ផ្សេងៗដែលយកទៅប្រើប្រាស់ តែយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនលាយស៊ីម៉ង់ត៍ដែលសង្ស័យទាំងនោះទេ ។
លោកបន្តថា “រោងចក្រផលិតស៊ីម៉ង់មួយចំនួន យកខ្សាច់សមុទ្រយកមកលាយ ក្រុមហ៊ុនដែលទទួលខុសត្រូវ មានអាជីពច្បាស់លាស់ គាត់មានកេរ្តិ៍ឈ្មោះ គាត់នៅតែរក្សាកេរ្តិ៍ឈ្មោះរបស់គាត់ ប៉ុន្តែបើធៀបទៅនឹងតម្លៃគាត់ថ្លៃជាង តែសម្រាប់អ្នកថោកនោះ យកខ្សាច់សមុទ្រយកមកលាយ សំណង់បែបនេះគឺមិនមានគុណភាបរឹងមុំា និងមានគុណភាពនោះទេ” ។
លោកឧបនយករដ្ឋមន្ត្រីបញ្ជាក់ថា “ចឹងនៅថ្ងៃខាងមុខនេះ នឹងមានការបិតរោងចក្រមួយចំនួននៅក្នុងខេត្តព្រះសីហនុ ហើយខ្ញុំបានសំណូមពរទៅវិទ្យាស្ថានបច្ចេកទេស គឺអោយគាត់ធ្វើសេចក្តីសណ្ឋានហើយយើងទៅឃ្លាំមើលអាជីវកម្មរោងចក្រទាំងនោះក្នុងករណីដែលចាប់បានហើយត្រូវបិតចោល បើទោះបីមានអ្នកណាមកអន្តរាគមន៍អី គឺមិនអាចទៅរួចឡើយ ព្រោះដើម្បីធានគុណភាព”។
លោកជា សុផារ៉ា បានស្នើដល់ក្រុមហ៊ុនលាយស៊ីម៉ងត៍ទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ និងធ្វើការត្រួតនិត្យឱ្យមានបច្ចេកទេសឱ្យបានល្អមុនមានការផ្គត់ផ្គង់ដល់អតិថិជនរបស់ខ្លួន ដើម្បីបញ្ជៀសហានីភ័យដែលកើតឡើងជាយថាហេតុណាមួយទៅខាងមុខ។
អគារសំណង់នៅក្នុងខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានសន្ទុះរីកចម្រើនយ៉ាងខ្លាំងទាំអគារ ខុនដូរ សណ្ឋាគារ បុរី ផ្ទះវីឡា និងផ្ទះល្វែងជាដើម ដែលបណ្តាលឱ្យមានការផ្គត់ផ្គង់ពីក្រុមហ៊ុនលាយស៊ីម៉ងត៍យ៉ាងច្រើន តែសំណង់អគារមួយចំនួនមិនបានគោរពតាមបទដ្ឋាន និងបច្ចេកទេសត្រឹមត្រូវនោះទេ។
ប្រកានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានប្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើសំណង់អគារមួយណាដែលរកឃើញថា មិនមានបច្ចេកទេស និងមានច្បាប់សាងសង់ត្រឹមត្រូវ តាមរយៈការបិត ឬផ្អាក់សំណង់អាគារផ្ទាល់តែម្តង៕