ក្រុមហ៊ុន​យក្ស​ចិន​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ណ្តា​លក្រុង​ភ្នំពេញ​

1

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​លំដាប់​ទី១០ របស់​ចិន​ Agile​ Property Development Project ​ នឹង​ផ្តើម​បុក​គ្រឹះ​សាងសង់​អគារ​ខុន​ដូ​ដ៏​ធំ​មួយ​មាន​កម្ពស់ ៤៤ជាន់​នៅ​ចំ​កណ្តាល​តំបន់​បឹងកេងកង​នៅ​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩ខាងមុខនេះ​ ។

នៅ​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ក្រុមហ៊ុន​ Agile​ Property Development Project​ ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​ស្ថិត​ក្នុង​លំដាប់​ទី១០ នៅ​ប្រទេស​ចិន​នោះ​ នឹង​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ NiKa​ Group​ ផ្ដើម​ដំណើរការ​សាងសង់​អគារ​ដ៏​ទំនើប​ Agile​ Sky​ Residence​ ដែល​មាន​កម្ពស់​ ៤៤ជាន់​ ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង៣​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​។

លោក​ មាស​ វាសនា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ NaKi​ Group​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​អចន​ទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ភាពល្អ​ប្រសើរ​ទាំងអស់​នេះ​បាន​បង្ក​លក្ខណៈ​ងាយ ស្រួល​ក្នុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពីសំណាក់​ក្រុមហ៊ុន​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ ដែល​មាន​ជំនាញ​លើ​វិស័យ​សាងសង់​អគារ​ផ្សេង​ៗ ដូចជា​ ខុន​ដូរ​ អា​ផា​តមិន​ កន្លែង​កម្សាន្ត​ និង​អគារ​ការិយាល័យ​ជាដើម​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​លោក​ និង​ក្រុមហ៊ុន​ Agile​ Property Development Project ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​ និង​ជា​គម្រោង​ទី១​ របស់​ Agile​ នៅ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ “អគារ​ខុន​ដូ​ដ៏​ទំនើប​មួយ​នេះ​ នឹង​មាន​បំពាក់​ទៅ​ដោយ​សម្ភារ​បរិក្ខារ​ទំនើប​ៗ និង​ទីកម្សាន្ត​នានា​ជាច្រើន​ ដើម្បី​ផ្តល់​ជូន​នូវ​ផាសុកភាព​ដល់​ការរស់នៅ​បែប​ទាន់សម័យ​ រួម​ជា​មួយ​នឹង​សួនច្បារ​ Sky​ Garden​ ចំនួន៤​ មាន​កន្លែង​ហាត់ប្រាណ​ ហាង​កាហ្វេ​ មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​ បណ្ណាល័យ​ រួម​ជាមួយនឹង​ផ្សារ​ទំនើប​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ខុន​ដូ​ នេះ​មាន​កម្ពស់​ ៤៤ជាន់​ ស្មើនឹង​ប្រមាណ​ ៩៦៣​ យូនី​ត ដោយ​ត្រូវ​ចំណាយ​រយៈពេល​សាងសង់​ចំនួន៣ឆ្នាំ​ បន្ទាប់ពី​ចាប់ផ្តើម​បុ​គ្រឹះ​នៅ​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩​ ខាងមុខនេះ​”។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុ​ធិ​តា​ បាន​ធ្លាប់​បាន​មានប្រសាសន៍​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ វិស័យ​ខុន​ដូ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​នៅតែ​មាន​សញ្ញា​ល្អ​ប្រសើរ​ ហើយក៏​មានការ​កើនឡើង​ជាប្រចាំ​ឆ្នាំ​ផង​ដែរ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ការ​កើនឡើង​នេះ​ គឺ​កើនឡើង​ទៅតាម​ប្រភេទ​របស់​វា​ តែ​អ្វី​ដែល​កើនឡើង​ខ្លាំង​ជាងគេ​នោះ​ គឺ​ប្រភេទ​ខុន​ដូរ​កម្រិ​តធម្យម​ ដោយសារតែ​អ្នក​អភិវឌ្ឍន៍​បាន​ផ្តោត​ទៅលើ​អ្នកមាន​ចំណូល​មធ្យម​វិញ​ ព្រោះ​ខុន​ដូ​កម្រិត​នេះ​ ត្រូវ​បាន​ទិញ​ និង​វិនិយោគ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​”។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ទីផ្សារ​វិញ​ លោកស្រី​បាន​បញ្ជាក់​ថា​ “ទីផ្សារ​លក់​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា​ មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ដាក់​ជួល​តែប៉ុណ្ណោះ​ ដោយសារ​តម្លៃ​វា​មានតម្លៃ​ខ្ពស់​ ហើយ​ការ​ផ្គត់ផ្គង់​មាន​ច្រើន​”។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ថា​ ជម្រើស​ខុន​ដូ​បច្ចុប្បន្ន​ ៨០ភាគរយ​ ត្រូវ​បាន​ទិញ​ និង​វិនិយោគ​ដោយ​ជនបរទេស​ ប៉ុន្តែ​សម្រាប់​រយៈពេល​ ១០ឆ្នាំខាងមុខ​នេះ​ ចំនួន​នេះ​នឹង​បញ្ច្រាស​ត្រលប់​មកវិញ​ មានន័យថា​ ប្រជាជន​កម្ពុជា​នឹង​សម្រេចចិត្ត​រស់នៅ​ខុន​ដូ​ជំនួស​វិញ​។

ហេតុនេះ​អ្នក​វិ​និ​យោ​គធំៗ​ ពួកគេ​បាន​មើលឃើញ​ពី​និន្នាការ​ប្រែប្រួល​នៅចំពោះមុខ​ ខណៈ​តម្លៃ​ដីធ្លី​មាន​ភាពសមរម្យ​នា​ពេល​បច្ចុប្បន្ន​ ដែល​វា​ជា​ពេលវេលា​សមស្រប​សម្រាប់​ពួកគេ​ចូល​មក​អភិវឌ្ឍន៍​។ អ្នកនាង​បន្ត​ថា​ “បើ​ពួកគេ​យឺត​ជាង​នេះ​ ពួកគេ​នឹង​យឺត​ពេល​ ព្រោះ​តម្លៃ​ដីធ្លី​កើន​ខ្ពស់​ ហើយ​ទីផ្សារ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​” ៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here