វិភាគ​៖ សេដ្ឋកិច្ច​ឌីជីថល​នឹង​ប្រែក្លាយ​តំបន់​អាស៊ាន​ជា​ប្លុក​អ្នកមាន​ថ្មី​មួយ​ នា​ ១០ឆ្នាំខាងមុខ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ បណ្តា​ប្រទេស​អាស៊ាន​រួម​ទាំង​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​គន្លង​ក្នុង​ការ​ឈាន​ដល់​តំបន់​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ឬ «Unicorn​ Zone​» ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឌីជីថល​នៅក្នុង​រយៈពេល​ ១០​ ឆ្នាំខាងមុខ​ ដែល​ការ​ចាប់ផ្ដើម​អាជីវកម្ម​ឌីជីថល​ក្នុង​ស្រុក​នឹងអាច​មាន​ទឹកប្រាក់​កើនឡើង​ដល់​រាប់ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​អ្នកជំនាញ​ បាន​ថ្លែង​ក្នុង​សន្និសីទ​អាស៊ី​អាគ្នេយ៍​មួយ​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​អ្នកដឹកនាំ​កំពូល​របស់​ពិភពលោក​ក្នុង​វិស័យ​ Internet​។

ប្រធានបទ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ដែល​បាន​លើកឡើង​ថា​ តំបន់​អាស៊ី​អាគ្នេយ៍​ជាមួយ​ប្រជាជន​វ័យក្មេង​របស់​ខ្លួន​បាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ និង​មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣ពាន់​ពាន់​លាន​ដុល្លារ​បញ្ចូល​គ្នា​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​គឺជា​បរិយាកាស​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​ឌីជីថល​ថ្មី​ក្នុង​ទទួល​បានផល​ចំណេញ​។

ពាក្យ​ “unicorn​” សំដៅ​ទៅលើ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដែល​អាច​ឈាន​ដល់​តម្លៃ​ទីផ្សារ​ ១ពាន់​លាន​ដុល្លារ​តាមរយៈ​ការ​វិនិយោគឯកជន​ ឬសាធារណៈ​។ ក្រុម​ហ៊ុន​ល្បី​ៗក្នុង​វិស័យ​ឌីជីថល​ជាច្រើន​រួមមាន​ក្រុមហ៊ុន​ Uber​ ក្រុមហ៊ុន​ Xiaomi​ ក្រុមហ៊ុន​ Snapchat​ និង​ក្រុមហ៊ុន​ SpaceX​ ។

នៅ​អាស៊ី​អាគ្នេយ៍​ អាជីវកម្ម​ឌីជីថល​ថ្មី​ជាច្រើន​បាន​ទទួលការ​កោតសរសើរ​ពី​អន្តរជាតិ​រួមមាន​ក្រុមហ៊ុន​ GoJek​ និង​ក្រុមហ៊ុន​ Tokopedia​ មក​ពី​ឥណ្ឌូ​នេ​ស៊ី​ ក្រុមហ៊ុន​ Lazada​ មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ក្រុមហ៊ុន​ Grab​ មក​ពី​ប្រទេស​សិង្ហបុរី​ ក្រុមហ៊ុន​ VNG​ Corporation​ មក​ពី​ប្រទេស​វៀតណាម​ និង​ក្រុមហ៊ុន​ Revolution​ Precrafted​ មក​ពី​ប្រទេស​ហ្វីលីពីន​។

លោក​ Nick​ Nash​ ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Asia​ Partners​ បាន​និយាយទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ឯព្រឹត្តិ​ការណ៍​ខាងលើ​ថា​ “សហរដ្ឋអាមេរិក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​បាន​ក្លាយជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​ឌីជីថល​ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់​ពាន់​លាន​ដុល្លារ​”។

លោក​ បន្ត​ថា​ “ប្រទេស​ចិន​ អាស៊ី​អាគ្នេយ៍​ និង​ឥណ្ឌា​កំពុង​រង់ចាំ​ជិត​ឈាន​ដល់​ការ​ក្នុង​តំបន់​នេះ​ផង​ដែរ​”។ទិន្នន័យ​ឌីជីថល​ដែល​ចេញផ្សាយ​ដោយ​ Google​ LLC​ និង​ក្រុមហ៊ុន​ Temasek​ Holdings​ Private​ Ltd​. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ឌីជីថល​របស់​អាស៊ាន​នឹង​ឈាន​ដល់​ចំនួន​ ២០០​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​។

វិនិយោគិន​ និង​ក្រុមហ៊ុន​ថ្មី​កំពុង​ផ្លាស់​ប្តូរ​គំនិត​រួមគ្នា​យ៉ាង​ខ្លាំង​ដើម្បី​ពង្រីក​ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​បច្ចេកវិទ្យា​ឌីជីថល​ និង​បញ្ញា​សិប្បនិម្មិត​ (បច្ចេកវិទ្យា​ AI​) ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​សក្តា​នុ​ពល​ខ្ពស់​ និង​ទីផ្សារ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ បណ្តា​ប្រទេស​អាស៊ាន​មាន​ប្រជាពលរដ្ឋ​សរុប​ជាង​ ៦០០លាន​នាក់​ ហើយ​ផលិតផល​សរុប​ក្នុង​ស្រុក​រួម បញ្ចូល​គ្នា​មាន​ទំហំ​ទឹកប្រាក់​ ៣ពាន់​ពាន់​លាន​ដុល្លារ​។ មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ IMF​ ព្យាករណ៍​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​បួន​នៅ​ឆ្នាំ​ ២០៥០​។

លោក​ Stuart​ Milne​ នាយក​ប្រតិបត្តិ​ប្រចាំ​ធនា​ការ​ HSBC​ ដែល​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ បាន​និយាយ​ថា​ “ការ​ធ្វើ​នគរូបនីយកម្ម​អាស៊ាន​លើ​ការកែទម្រង់​ឌីជីថល​ និង​ការ​រីកចម្រើន​អតិថិជន​បាន​ធ្វើឲ្យ​តំបន់​ខ្លួន​ក្លាយជា​ទិសដៅ​វិនិយោគ​ទាក់ទាញ​”។

លោក​បាន​បន្ថែម​ថា​ “ការ​ទាក់ទាញ​ការ​វិនិយោគ​តម្រូវឲ្យ​មានការ​បង្កើត​បរិយាកាស​ វប្បធម៌​ និង​ផ្នត់គំនិត​ត្រឹមត្រូវ​នៅក្នុង​ក្រុមហ៊ុន​ដើម្បី​ស្វែងរក​ការ​ឱកាស​ខាង​ផ្នែក​បច្ចេកវិជ្ជា​”។ របាយការណ៍​របស់​ធនាគារពិភពលោក​ បាន​សង្កត់ធ្ងន់​ថា​ បណ្តា​ប្រទេស​អាស៊ាន​ដូចជា​ ប្រទេស​កម្ពុជា​ត្រូវ​បង្កើន​ល្បឿន​ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​បច្ចេកវិទ្យា​ឌីជីថល​ និង​ម៉ូដែល​ពាណិជ្ជកម្ម​ទំនើប​ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម​។

លោក​ Pichet​ Durongkaveroj​ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​នៃ​ប្រទេស​ថៃ​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ស្តី​ពី​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​អាស៊ាន​ថា​ “គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​អាច​ធ្វើ​បាន​កាន់តែ​ច្រើន​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​គំរូ​អាជីវកម្ម​កាន់តែ​ឆ្លាតវៃ​។ ដើម្បី​ជួយ​ដល់​ផ្នែកឯកជន​របស់​យើង​ រដ្ឋាភិបាល​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួនឯង​”។

ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ឆ្នាំនេះ​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដើម្បី​ជួយ​មិន​ត្រឹមតែ​ធ្វើ​សេចក្តី​ព្រៀង​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ប៉ុណ្ណោះទេ​ ថែមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​ដឹកជញ្ជូន​ និង​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ផង​ដែរ​។

រដ្ឋាភិបាល​ក៏​ត្រូវ​បាន​បង្កើត​យុទ្ធសាស្ត្រ​ផែនការមេ​ឌីជីថល​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​បញ្ចូល​ការបង្កើត​អាជីវកម្ម​ថ្មី​។កាលពី​ខែមីនា​ លោក​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ធ្វើដំណើរ​ទស្សនៈ​កិច្ច​ទៅកាន់​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ Co​. , Ltd​ របស់​លោក​ Jack​ Ma​ ។

លោក​កែន​ រដ្ឋា​ អនុប្រធាន​ការិយាល័យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា​ “រដ្ឋ​មន្ដ្រី​ [ដឹកជញ្ជូន​] បាន​កោតសរសើរ​ដល់​រដ្ឋបាល​ក្រុមហ៊ុន​ 4px​ នៅ​ចិន​ ហើយ​ពិតជា​ចង់​ធ្វើ​នៅ​កម្ពុជា​”។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ និង​វិនិយោគិន​បាន​យកចិត្ត​ទុកដាក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ហើយ​បាន​បោះជំហាន​ទៅ​រក​ទីផ្សារ​ឌីជីថល​អាស៊ាន​ ហើយ​បាន​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុកក្នុង​ការគ្រប់គ្រង​តំបន់​នេះ​។

លោក​ Kevin​ Li​ អ្នកគ្រប់គ្រង​ទូទៅ​សម្រាប់​ការ​ដឹកជញ្ជូន​ទូទាំង​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​. ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Alibaba​ បាន​និយាយ​ថា​ “វា​ជាទី​តាំង​ល្អ​បំផុត​ ប្រសិនបើ​អ្នក​យក​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹក​ ហើយ​សេវាកម្ម​នេះ​អាច​គ្រប​ដណ្តប់​ប្រទេស​វៀតណាម​ ថៃ​ និង​សូម្បីតែ​មីយ៉ាន់ម៉ា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here