វៀតណាម​មិន​ទទួល​បានផល​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​

0

ដោយ​ Donald​ Lee

ភ្នំពេញ​៖ ការនាំចេញ​សុទ្ធ​របស់​វៀតណាម​បាន​ធ្លាក់ចុះ​ចាប់តាំងពី​មានការ​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅ​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​វិភាគ​របស់​ធនាគារ​អាមេរិក​ Merrill​ Lynch​ បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​។

យោង​តាម​ការិយាល័យ​ស្ថិតិ​វៀតណាម​ ក្នុងរយៈពេល​ ៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ការនាំចេញ​របស់​វៀតណាម​ មានតម្លៃ​ ២០,៤ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ការនាំចូល​មាន​ចំនួន​ ២១ពាន់​លាន​ដុល្លារ​ ដែល​បង្កើត​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​ ៦០០លាន​ដុល្លារ​សម្រាប់​រយៈពេល​នេះ​។

ផ្ទុយទៅវិញ​ សេដ្ឋកិច្ច​វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម​ចំនួន​ ១,៤ពាន់​លាន​ដុល្លារ​កាលពី​ពេល​ថ្មី​ៗនេះ​។របាយការណ៍​ស្ថិតិ​វៀតណាម​នេះ​ បាន​ឲ្យដឹង​ថា​ ការនាំចេញ​សុទ្ធ​របស់​វៀតណាម​បាន​ធ្លាក់ចុះ​ ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​កើតឡើង​។ របាយការណ៍​បាន​ឲ្យដឹង​ទៀត​ថា​ “ប៉ុន្តែ​ការនាំចេញ​វៀតណាម​ទៅកាន់​អាមេរិក​បាន​កើនឡើង​”។

ឱនភាព​ពាណិជ្ជកម្ម​របស់​វៀតណាម​គឺ​ដោយសារតែ​ការនាំចូល​របស់​ខ្លួន​កើនឡើង​ពី​ប្រទេស​ចិន​ដែល​ជាផ្នែក​មួយ​នៃ​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ និង​តាមរយៈ​ការ​កើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ដែលកាត់​បន្ថយពន្ធ​គយ​របស់​សហរដ្ឋអាមេរិក​ដោយ​ការនាំចេញ​ទំនិញ​របស់​ចិន​តាមរយៈ​ប្រទេស​វៀតណាម​។

របាយការណ៍​ បាន​បង្ហាញថា​ “វៀតណាម​ត្រូវ​នាំចូល​បរិមាណ​វត្ថុធាតុដើម​ជាច្រើន​ពី​ប្រទេស​ចិន​ ព្រោះ​មិន​អាចប​ង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សរុប​បាន​ក្នុងរយៈពេល​ ៦ ខែ​ ហើយ​អ្វី​ដែល​វៀតណាម​អាច​ធ្វើ​សម្រាប់​ពេលនេះ​គឺ​ការ​ប្រមូល​ផ្តុំ​គឿង​បង្គុំ​ចុងក្រោយ​”។

រដ្ឋាភិបាល​អាមេរិក​ បាន​អះអាង​ថា​ វៀតណាម​បាន​គេចវេស​កាតព្វកិច្ច​បង់ពន្ធ​ដែកថែប​ពី​សហរដ្ឋអាមេរិក​ដោយ​វៀតណាម​នាំចូល​ដែកថែប​ពី​កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​ធ្វើការ​កែច្នៃ​ជា​ផលិតផល​វៀតណាម​ មុន​ពេល​នាំចេញ​ទៅ​អាមេរិក​ ។ ទំនិញ​នាំចូល​របស់​ចិន​ដែល​ត្រូវ​បាន​យក​ឆ្លងកាត់​ប្រទេស​ទីបី​ក្នុង​ការនាំចេញ​ទៅ​អាមេរិក​ដើម្បី​គេចវេស​ពន្ធ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here