រាជធានី​ភ្នំពេញ​មាន​ប្រជាជន​រស់នៅ​ប៉ុន្មាន​ពាន់​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ ខណៈ​ការ​កកស្ទះ​ចរាចរណ៍​បន្ត​កើនឡើង​?

0

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ស្រប​ពេល​ប្រជាពលរដ្ឋ​ ចូល​មក​រស់នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ ការ​កកស្ទះ​ចរាចរ​កាន់តែ​អាក្រក់​ និង​ណែ​នណា​ប់​តាន់តាប់​ដែល​ជា​បញ្ហា​កំពុង​ក្លាយជា​ចំណោទ​មួយ​ ប៉ុន្តែ​សំណួរ​គួរ​សួរ​ថា​ តើ​ទីក្រុង​នេះ​មាន​ប្រជាជន​រស់នៅ​ប៉ុន្មាន​នាក់​ ក្នុង​មួយ​គីឡូម៉ែត្រ​?។

ការសិក្សា​មួយ​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia ​កាលពី​ឆ្នាំមុន​បាន​រក​ ឃើញថា​ តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ មាន​ប្រជាជន​រស់នៅ​ចំនួន ១៨០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ ខណៈ​ទី​ក្រុង​ហូ​ជី​ម៉ិញ​ មាន​ប្រជាពលរដ្ឋ​រស់នៅ៦០០០នាក់​ ទីក្រុង​បាងកក​ចំនួន៧០០០នាក់​ និង​ទីក្រុង​រ៉ង់ហ្គូន​មាន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ចំនួន៨០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​។

​អ្នកនាង​អាន​ សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ថ្លែង​ថា​ របាយការណ៍​នេះ​បាន​បង្ហាញថា​ ទីក្រុង​ភ្នំពេញ​មាន​ចំនួន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​តិច​ ធៀប​នឹង​ទី​ក្រុង​ធំៗ​នៅក្នុង​តំបន់​នេះ​ ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​មាន​បញ្ហា​ គឺ​ការ​កកស្ទះ​ចរាចរណ៍​នឹង​ភាព​មមាញឹក​នៃ​ទីក្រុង​នេះ​។

អ្នកនាង​បន្ត​ថា​ “ការ​បើកបរ​មិន​គោរពច្បាប់​ មិន​យល់ដឹង​ពី​ច្បាប់​ និង​បំពាន​គំនូស​សញ្ញា​ចរាចរណ៍​ ជា​រឿង​ដែល​កើតឡើង​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​”។ អ្នកនាង​បន្ថែម​ថា​ “អា​ជ្ញា​ធរ​ពាក់​ព័ន្ឋគួរ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ ដើម្បី​បញ្ចៀស​ភាព​អាណា​ធិប​តេយ្យ​លើ​ដងផ្លូវ​”។

លោ​កហូ​ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា​ បញ្ហា​សណ្តាប់​ធ្នាប់​សាធារណៈ​ ការគោរព​ច្បាប់​ចរាចរណ៍​ និង​ការ​ចត​យានយន្ត​ដោយមាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ ជា​រឿង​គួរ​យកចិត្ត​ទុកដាក់​ និង​ដោះស្រាយ​បន្ទាន់​ ដើម្បីកុំឲ្យ​រឿង​នេះ​ក្លាយជា​បញ្ហា​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​នា​ពេល​អនាគត​។

លោក​បន្ត​ថា​ “ការ​ធ្វើ​ចរាចរ​របស់​យានយន្ត​នានា​ និង​ការ​ចត​អាណា​ធិប​តេយ្យ​កំពុង​កើ​តមាន​ស្ទី​រគ្រប់​ទីកន្លែង​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ជា​រឿង​គួរតែ​យកចិត្ត​ទុកដាក់​ជាបន្ទាន់​ពីសំណាក់​អាជ្ញាធរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here