ដោយ វុត្ថា
សឹង្ហបុរីៈ ក្រុមហ៊ុនសំណង់ Bouygues Batiment អន្តរជាតិសហការជាមួយមណ្ឌពិសោធដ៏ទំនើប Dragages សឹង្ហបុរី បានសម្តែងការសាទរចំពោះការសាងសង់បញ្ចប់អគារខ្ពស់បំផុតដែលមានឈ្មោះថា Clement Canopy នៅក្នុងប្រទេសសិង្ហបុរី។
យោងតាមសារព័ត៌មាន Arch Daily ចុះផ្សាយកាលពីពេលថ្មីៗនេះថា អគារ Clement Canopy នេះមានកម្ពស់៤០ជាន់ គឺជាគម្រោអគារលំនៅដ្ឋានមួយស្ថិតនៅចំកណ្តាលទីក្រុងនៅក្នុងប្រទេសសិង្ហបុរី។ អគារនេះមានប៉មពីរឈរទន្ទឹមគ្នា ដែលមានកំពស់៤៥៩ហ្វីតជាអគារខ្ពស់បំផុត ដែលមិនធ្លាប់ត្រូវបានសាងសង់នៅក្នុងនៅក្នុងតំបន់នេះ។







