ដោយ ម៉ៃ វីរៈ
អាស៊ានៈ បណ្តាប្រទេសក្នុងតំបន់អាស៊ានបានក្លាយជាប្លុកសំខាន់ថ្មី នែការរីកចម្រើនសេដ្ឋកិច្ចក្នុងពិភពលោក ដែលធ្វើឲ្យប្រទេសក្នុងតំបន់នេះជួបបញ្ហាប្រឈមនៃការកកស្ទះចរាចរណ៍យ៉ាងអាក្រក់ផងដែរ។
បច្ចុប្បន្នមានទីក្រុងបីនៅស៊ីអាគ្នេយ៍ ដែលស្ទះចររាចណ៍បំផុត: ម៉ានីលជាទីក្រុងធំទីពីររបស់ហ្វីលីពីន ដែលមានប្រជាជនរស់នៅជាង 12លាននាក់។ ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងមួយនេះ ក៏មិនចាញ់ទីក្រុងផ្សេងៗឯទៀតនៅក្នុងតំបន់អាស៊ីដែរ។
-->
លោក Daniel Fernando អភិបាលក្រុងម៉ានិលឡា បានផ្ដល់បទសំភាសន៍មួយទៅកាន់ការសែត ABS news ថា ម៉ានីលជាទីក្រុងធំទីពីររបស់ហ្វីលីពីន ហើយប្រជាជនក៏ច្រើនណាស់ដែរ បើនិយាយការកកស្ទះចរាចរណ៍វិញ គឺសឹងតែរាល់ពេលទាំងអស់ទៅហើយ មានពេលខ្លះកកស្ទះដល់ទៅពីរបីម៉ោងឯនុះ ក៏ប៉ុន្តែខាងក្រុងក៏កំពុងរកវិធីក្នុងការដោះស្រាយភាពកកស្ទះទាំងអស់នេះហើយ។
ហ្សាការតាគឺជាទីក្រុង ដែលមានភាពទាក់ទាញ់មួយនៅក្នុងតំបន់អាស៊ី ទាំងសេដ្ឋកិច្ច វប្បធម៌ និងកំសាន្ដ នេះបើតាមការចុះផ្សាយ Indonesia point។ ហ្សាការតា គឺជាទីក្រុងជាប់លំដាប់ថ្នាក់ទីពីរ ដែលមានភាពកកស្ទះចរាចរណ៍នៅក្នុងតំបន់អាស៊ីអាគ្នេរយ៍។ ទីក្រុងមួយនេះមានប្រជាជនរស់នៅជាង10លាននាក់បើគិត្រឹមឆ្នាំ2018។
ចំណែកបាងកករបស់ប្រទេសថៃ ក៏ជាទីក្រុងមួយដែលមានការកកស្ទះចរាចរណ៍ខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើយោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្ដិ៍។
ការកកស្ទះនៅទីក្រុងបាងកក បានចាប់ផ្ថើមពីពេលប្រលឹមរហូតដល់ពាក់កណ្ដាលរាត្រី។
ប៉ូលិសចរាចរណ៍ម្នាក់ដែលប្រចាំការនៅប៉ុស្ដិ៍យាម ស្ថិតនៅតំបន់ឡាំផានីបាននិយាយ “ខ្ញុំបានមកប្រចាំនៅតំបន់នេះ ប្រហែងជាជិត10ឆ្នាំមកហើយ អ្វីដែលខ្ញុំសម្គាល់ឃើញគឺកំណើតនៃយាន្ដយន្ដរបស់ប្រជាជន ក្នុងទីក្រុងបាងកកកាន់តែកើតឡើងរាល់ថ្ងៃ”។
រាជធានីរបស់ប្រទេសថៃ នាពេលបច្ចុប្បន្នមានប្រជាជនរស់នៅជាង9លាននាក់៕