ដោយម៉ៃ វីរៈ
ភ្នំពេញៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុងCorinth នៃរដ្ឋ Texas ក្នុងគោលដៅទាក់ទាញការវិនិយោគពីអាមេរិកមកកាន់កម្ពុជា ពិសេសខេត្តកំពង់ស្ពឺ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៩ខាងមុខ អភិបាលខេត្តរូបនេះបានជួបជាមួយក្រុមអ្នកវិនិយោគរបស់អាមេរិក ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល ជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្តបន្តថា “ក្រុមការងារបានពន្យល់ដល់អ្នកវិនិយោគអាមេរិកអំពី ការផ្ដល់ឱកាសឲ្យអ្នកវិនិយោគគ្រប់ប្រទេស មកវិនិយោគនៅកម្ពុជាប្រកបដោយភាពកក់ ក្តៅ និងសុខសាន្ត”។លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនមួយដែលផលិតសម្ភារពេទ្យ និងឧបករណ៍បច្ចេកទេសសំណង់ និងបរិក្ខាអេឡិចត្រូនិច មានចំណាប់លើការវិនិយោគមកខេត្តកំពង់ស្ពឺយ៉ាងខ្លាំង។
លោកវ៉ី សំណាងបានឲ្យទៀតដឹងថា គោលដៅនៃដំណើរបំពេញភារកិច្ចនេះ គឺធ្វើឡើងដើម្បីគៀងគរអ្នកវិនិយោគ និងសិក្សាបច្ចេកទេសផ្សេងៗពីប្រទេសជឿនលឿន ដើម្បីនាំមកនូវប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសជាតិទាំងមូល៕

[…] ភ្នំពេញ៖ Property Area […]