ដោយ រ៉ាណេត
ភ្នំពេញៈ មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានបង្ហើបឱ្យដឹងថា បើមិនមានការប្រែប្រួលនោះទេ តាមគម្រោងសាងសង់ខ្នែងស្ពានក្បាលថ្នល់ខ្សែទី១ ភ្ជាប់ទៅមហាវិថីព្រះមុនីវង្ស នឹងត្រូវបញ្ចប់ការសាងសង់នៅត្រឹមចុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

-->
ជាការសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការការកកស្ទះចរាចរណ៍នៅត្រង់ចំណុចគល់ស្ពាន និងលើស្ពានអាកាសក្បាលថ្នល់ ក៏ដូចជា តំបន់ច្បារអំពៅ រដ្ឋបាលសាលារាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បាន និងកំពុងសាងសង់ស្ពានអាកាសថ្មីបន្ថែម ពីលើស្ពានដែលមានស្រាប់ ដោយភ្ជាប់ជាមួយចំណុចផ្លូវប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន ។
ជាជំហានដំបូងពេលនេះអ្នកជំនាញបាន និងកំពុងកសាងស្ពានខ្សែទី១បន្ថែមដោយភ្ជាប់ជាមួយស្ពានក្បាលថ្នល់ចាស់ ទៅនឹងមហាវិថីព្រះមុនីវង្ស ដូចជាសកម្មភាពដែលកំពុងធ្វើនៅក្នុងការដ្ឋានដែលបានបង្ហាញនៅក្នុងរូបនេះស្រាប់។
តាមគម្រោង ការសាងសង់ខ្នែងស្ពានខ្សែទី១នេះ នឹងត្រូវបញ្ចប់នៅត្រឹមចុងខែធ្នូ ឆ្នាំ២០១៩ខាងនេះ ហើយនឹងឈានចូលដល់ជំហ៊ាន នៃការសាងសង់ខ្នែងស្ពានទី២ ជាបន្តទៀត ។ នេះជាព័ត៌មានបឋមដែលគេហទំព័រ Propertyarea.asia ទើបនឹងទទួលបាន ៕

