ក្រុមហ៊ុន​ Cambodia​ Airway​ គ្រោង​ពង្រីក​ការ​តភ្ជាប់​ជើងហោះហើរ​ទៅកាន់​ពិភពលោក​

0

ដោយ​ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ ខេម​បូ​ឌា​អ៊ែរ​វ៉េ​ (Cambodia​ Airway​) គ្រោង​បង្កើត​ជើងហោះហើរ​ត្រង់​ ទៅកាន់​ទៅ​ទី​ក្រុង​វិន​ចូវ​ ប្រទេស​ចិន​ ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាច្រើន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ អ៊ែរ​វ៉េ​ កញ្ញា​សុខ​ រ៉ា​វី​បានឱ្យ​ដឹង​នា​ថ្ងៃទី៩​ កក្កដា​នេះ​ថា​ ក្រុមហ៊ុន​ដាក់​សំ​ណើរ​ទៅកាន់​រាជរដ្ឋាភិបាល​រួចអស់ហើយ​ នៅពេល​ទទួល​បានការ​អនុម័ត​ ក្រុមហ៊ុន​អាច​ចាប់ផ្ដើម​បើក​ការហោះហើរ​នៅក្នុង​អំឡុង​ពេល​ខែ​កក្ត​ដា​។កញ្ញា​បន្ត​ថា​ ក្រៅពី​ពង្រីក​ជើងហោះហើរ​ទៅ​ចិន​ ខេម​បូ​ឌា​ អ៊ែរ​វ៉េ​ ក៏​គ្រោង​បង្កើន​គ្រោង​ជើង​ ហោះហើរ​ត្រង់​ទៅ​អូស្រ្តាលី​ រុស្ស៊ី​សិង្ហបុរី​ និង​វៀតណាម​ផង​ដែរ​។

ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរ​កម្ពុជា​លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​ថ្លែង​ថា​ វា​ជាការល្អ​ ប្រសិនបើជា​យើង​អាចប​ង្កើត​ជើងហោះហើរ​ ទៅកាន់​គោ​ដៅ​ផ្សេង​ៗ រឺ​ក៏​ប្រទេស​ផ្សេង​ៗឲ្យបាន​កាន់តែ​ច្រើន​ ព្រោះ​វា​ក៏អាច​ជួយ​ស្រូប​ទាញ់​ភ្ញៀវ​ទេសចរណ៍​ ចូល​មកកាន់​កម្ពុជា​បាន​កាន់តែ​ច្រើន​ថែមទៀត​។ លោកស្រី​បន្ត​ថា​ ក្នុង​វិស័យ​ទេសចរណ៍​ដំបូង​បំផុត​គឺ​បង្កើត​ជើងហោះហើរ​អោយ​បាន​កាន់តែ​ច្រើន​ ដែល​កន្លងមក​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​យើង​ចាញ់​គេ​ គឺ​ដោយសារ​ជើងហោះហើរ​ត្រង់​មកកាន់​ប្រទេស​យើង​នៅ​មាន​តិច​។

លោក​ស្រី​បន​ម្ត​ថា​ “យើង​មានតែ​ជើងហោះហើរ​ជិ​តៗ​ប្រទេស​យើង​ អត់មាន​ហោះ​ទៅ​ឆ្ងាយ​ ដូចនេះ​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរណ៍​ ដែល​ចូល​មក​ទស្សនា​កម្ពុជា​ភាគច្រើន​សុត​តែ​ភ្ញៀវ​សល់ពីគេ​”។

ចំណែក​លោក​ ជា​ អូន​ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​ជា​អ្នកនាំពាក្យ​បាន​ថ្លែង​ថា​ វា​ជាការល្អ​ ហើយ​រាល់ថ្ងៃ​ខាង​អាកាសចរ​ស៊ី​វិញ​ បាន​ខិតខំ​ប្រឹងប្រែង​ទា​ក់​ទាញ់​អ្នក​វិនិយោគ​ ដើម្បី​បង្កើន​ជើងហោះហើរ​មក​កម្ពុជា​ ឲ្យ​កាន់តែ​ច្រើន​ ដើម្បី​បង្កើត​ក្នុង​ការ​ទាក់​ភ្ញៀវ​ទេស​ចម​កកាន់​ប្រទេស​យើង​បន្ថែម​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here