អគ្គលេខាធិការ​ CREA​ ចុះ​ពិនិត្យ​ និង​សិក្សា​គំរោង​អភិវឌ្ឍន៍​មួយចំនួន​នៅ​ទីក្រុង​បាងកក​

1

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ អគ្គលេខាធិការ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ (CREA​) លោ​កថាច​ ជី​តា​រ៉ូបា​នដឹ​កនាំ​សមាជិក​ និង​ថ្នាក់ដឹកនាំ​សមាគម​មួយចំនួន​ចុះ​សិក្សា​ ស្វែងយល់​ពី​គំរោង​អភិវឌ្ឍន៍​មួយចំនួន​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។

លោ​កថាច​ ជី​តា​រ៉ូ​និង​ថ្នាក់ដឹកនាំ​ ព្រមទាំង​សមាជិកសមាគម​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី៨​ កក្កដា​កន្លង មក​នេះ​ ក្នុង​គោលដៅ​ចែករំលែក​ និង​បង្ហាញ​ពី​បទពិសោធន៍​ និង​កាលានុវត្តន៍​ភាព​នៃ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដែល​មាន​ឳកាស​រក​ផល​ចំ​នេ​ញបាន​ខ្ពស់​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​។

លោក​បន្ត​ថា​ “វា​ជា​ឪកាស​ល្អ​លក្នុង​ការ​បង្ហាញ​ និង​ទាក់ទាញ​ការ​វិនិយោគ​មក​កម្ពុជា​ ក៏ដូចជា​ពង្រីក​ការយល់​ដឹង​និង​ឳកាស​វិនិយោគ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ផង​ដែរ​”។

វិស័យ​សំណង់​និង​អចលនទ្រព្យ​កម្ពុជា​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដែល​បាន​ធ្វើឲ្យ​មុខមាត់​ប្រទេស​នេះ​ មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​ ដែល​ជាល​ទ្ឋ​ផល​កម្ពុជា​ សម្រេច​បា​នកំនើន​សេដ្ឋកិច្ច​ជាង៧ភាគរយ​ ក្នុងរយៈពេល​ជាង២ទសវត្សរ៍​ចុងក្រោយ​នេះ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here