ដោយ គង់ សូរិយា
ភ្នំពេញៈ អគ្គលេខាធិការសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោកថាច ជីតារ៉ូបានដឹកនាំសមាជិក និងថ្នាក់ដឹកនាំសមាគមមួយចំនួនចុះសិក្សា ស្វែងយល់ពីគំរោងអភិវឌ្ឍន៍មួយចំនួននៅទីក្រុងបាងកក ប្រទេសថៃ។

ដោយ គង់ សូរិយា
ភ្នំពេញៈ អគ្គលេខាធិការសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោកថាច ជីតារ៉ូបានដឹកនាំសមាជិក និងថ្នាក់ដឹកនាំសមាគមមួយចំនួនចុះសិក្សា ស្វែងយល់ពីគំរោងអភិវឌ្ឍន៍មួយចំនួននៅទីក្រុងបាងកក ប្រទេសថៃ។

លោកថាច ជីតារ៉ូនិងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាគមបានទៅទស្សនកិច្ចនៅប្រទេសថៃកាលពីថ្ងៃទី៨ កក្កដាកន្លង មកនេះ ក្នុងគោលដៅចែករំលែក និងបង្ហាញពីបទពិសោធន៍ និងកាលានុវត្តន៍ភាពនៃការអភិវឌ្ឍន៍នៅកម្ពុជា ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ ដែលមានឳកាសរកផលចំនេញបានខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់។
លោកបន្តថា “វាជាឪកាសល្អលក្នុងការបង្ហាញ និងទាក់ទាញការវិនិយោគមកកម្ពុជា ក៏ដូចជាពង្រីកការយល់ដឹងនិងឳកាសវិនិយោគជាមួយដៃគូក្នុងតំបន់ផងដែរ”។
វិស័យសំណង់និងអចលនទ្រព្យកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលបានធ្វើឲ្យមុខមាត់ប្រទេសនេះ មានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ ដែលជាលទ្ឋផលកម្ពុជា សម្រេចបានកំនើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ៕

[…] ប្រភព៖ Property Area […]