តម្លៃ​សម្ភារៈសំណង់​ហក់​ឡើងជា​ថ្មី​ស្រប​ពេល​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​កើនឡើង​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សម្ភារៈសំណង់​បាន​ហក់​ឡើងជា​ថ្មី​ ស្រប​ពេល​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ កើនឡើង​ជិត៧០ភាគរយ​ នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ ដែល​ធ្វើឲ្យ​តម្រូវការ​ផ្គត់ផ្គង់​សម្ភារ​សំណង់​បន្ថែម​។

យោង​តាម​ក្រុមហ៊ុន​ស៊ីម៉ងត៍​ជីប​ម៉ុង​ (Chip​ Mong​ Insee​ Cement​ Corporation​) បាន​ឲ្យដឹង​ថា​ តម្រូវការ​ស៊ីម៉ងត៍​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​រហូតដល់៩លាន​តោន​នៅ​ឆ្នាំនេះ​ ពោល​គឺ​កើនឡើង​ជិត៩០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។តម្លៃ​សម្ភារៈសំណង់​បាន​កើនឡើង១០ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

វិស័យ​សំណង់​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​ ក៏​កំពុង​បង្កើន​ការនាំចូល​វត្ថុធាតុ​ដែក​សំណង់​ពី​បណ្តា​ប្រទេស​នានា​ដូចជា​ ប្រទេស​វៀតណាម​។

ក្រុមហ៊ុន​ផលិត​ដែក​ Hoa​ Phat​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម​បាន​រាយការណ៍​ថា​ ការ​លក់​ដែក​បាន​កើនឡើង២៨​,៦៨ភាគរយ​ ដោយ​កម្ពុជា​ជា​អ្នកទិញ​ភាគច្រើន​។ ការនាំចេញ​របស់​ក្រុមហ៊ុន​ផលិត​ដែកថែប​ ប្រទេស​វៀតណាម​បាន​កើនឡើង​ដល់​ ២៤៦ភាគរយ​ពីឆ្នាំ​មុន​។ ប្រទេស​កម្ពុជា​បាន​ទិញ​ដែកថែប​ជិត ៤៥​,៤៣០តោន​ ពី​ក្រុមហ៊ុន​នេះ​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

ក្រុមហ៊ុន​ Hoa​ Phat​ បាន​ឲ្យដឹង​ក្នុង​របាយការណ៍​ត្រីមាស​ទី១ឆ្នាំនេះ​ថា​ “ការនាំចេញ​ដែក​បាន​ច្រើនជាង ៧៧​,០០០តោន​ ក្នុង​នោះ៥៩ភាគរយ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ប្រទេស​កម្ពុជា​”។

លើស​ពីនេះ​ទៀត​ ក្រុមហ៊ុន​ផលិត​ដែកថែប​ចិន​ Baowu​ កំពុង​វិភាគ​ពី​ផែនការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ ដែល​មាន​កែច្នៃ​ដែល​មាន​សមត្ថភាព​ផលិត១​,៥តោន​ និង​ម៉ាស៊ីន​បម្លែង​ពីរ​ ដើម្បី​បង្វែរ​ជាតិ​ដែក​ទៅជា​ដែកថែប​ទៅ​ប្រទេស​កម្ពុជា​ ហើយ​បាន​ដាក់​ជំនួស​ហេដ្ឋារចនាសម្ព័ន្ធ​ដែកថែប​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​។ ការ​ផ្លាស់​ប្តូរ​ទីតាំង​នឹង​ក្លាយជា​ការ​ដឹកជញ្ជូន​ដ៏​ធំ​មួយ​។

គ្រឿងបរិក្ខារ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រោងចក្រ​បិទទ្វារ​មួយ​ នៅ​តំបន់​ Aksu​ ភាគ​ខាងជើង​ឆៀង​ខាងលិច​ប្រទេស​ចិន​ដែល​មាន​ចំងាយ២​,៤៨០ម៉ាយ​ពី​រាជធានី​ភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here