ដោយ ប៊ី
ភ្នំពេញៈ សម្ភារៈសំណង់បានហក់ឡើងជាថ្មី ស្របពេលការវិនិយោគក្នុងវិស័យនេះ កើនឡើងជិត៧០ភាគរយ នៃការវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំនេះ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់សម្ភារសំណង់បន្ថែម។

ដោយ ប៊ី
ភ្នំពេញៈ សម្ភារៈសំណង់បានហក់ឡើងជាថ្មី ស្របពេលការវិនិយោគក្នុងវិស័យនេះ កើនឡើងជិត៧០ភាគរយ នៃការវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំនេះ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់សម្ភារសំណង់បន្ថែម។

យោងតាមក្រុមហ៊ុនស៊ីម៉ងត៍ជីបម៉ុង (Chip Mong Insee Cement Corporation) បានឲ្យដឹងថា តម្រូវការស៊ីម៉ងត៍ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់៩លានតោននៅឆ្នាំនេះ ពោលគឺកើនឡើងជិត៩០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។តម្លៃសម្ភារៈសំណង់បានកើនឡើង១០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា ក៏កំពុងបង្កើនការនាំចូលវត្ថុធាតុដែកសំណង់ពីបណ្តាប្រទេសនានាដូចជា ប្រទេសវៀតណាម។
ក្រុមហ៊ុនផលិតដែក Hoa Phat Group ដែលមានមូលដ្ឋាននៅវៀតណាមបានរាយការណ៍ថា ការលក់ដែកបានកើនឡើង២៨,៦៨ភាគរយ ដោយកម្ពុជាជាអ្នកទិញភាគច្រើន។ ការនាំចេញរបស់ក្រុមហ៊ុនផលិតដែកថែប ប្រទេសវៀតណាមបានកើនឡើងដល់ ២៤៦ភាគរយពីឆ្នាំមុន។ ប្រទេសកម្ពុជាបានទិញដែកថែបជិត ៤៥,៤៣០តោន ពីក្រុមហ៊ុននេះនៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។
ក្រុមហ៊ុន Hoa Phat បានឲ្យដឹងក្នុងរបាយការណ៍ត្រីមាសទី១ឆ្នាំនេះថា “ការនាំចេញដែកបានច្រើនជាង ៧៧,០០០តោន ក្នុងនោះ៥៩ភាគរយត្រូវបានដឹកជញ្ជូនទៅប្រទេសកម្ពុជា”។
លើសពីនេះទៀត ក្រុមហ៊ុនផលិតដែកថែបចិន Baowu កំពុងវិភាគពីផែនការផ្លាស់ប្តូរទីតាំងផលិតកម្ម ដែលមានកែច្នៃដែលមានសមត្ថភាពផលិត១,៥តោន និងម៉ាស៊ីនបម្លែងពីរ ដើម្បីបង្វែរជាតិដែកទៅជាដែកថែបទៅប្រទេសកម្ពុជា ហើយបានដាក់ជំនួសហេដ្ឋារចនាសម្ព័ន្ធដែកថែបសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ការផ្លាស់ប្តូរទីតាំងនឹងក្លាយជាការដឹកជញ្ជូនដ៏ធំមួយ។
គ្រឿងបរិក្ខារនឹងត្រូវបានដឹកជញ្ជូនចេញពីរោងចក្របិទទ្វារមួយ នៅតំបន់ Aksu ភាគខាងជើងឆៀងខាងលិចប្រទេសចិនដែលមានចំងាយ២,៤៨០ម៉ាយពីរាជធានីភ្នំពេញ៕