ខេត្ត​កែប​គ្រោង​បង្កើត​ “វិថី​លក់​ម្ហូបអាហារ​” ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

0

ដោយ ​វុត្ថា​

ខេត្ត​កែ​បៈ​ អាជ្ញាធរ​ខេត្ត​កែប​គ្រោង​នឹង​រៀបចំ​បង្កើត​ “វិថី​លក់​ម្ហូបអាហារ​” ថ្មី​មួយទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម​ ក្នុង​ការ​ស្នាក់នៅ​ឱ្យ​បាន​យូ​រ។

អភិបាលរងខេត្ត​កែប​លោក​ស្រី​អ៊ុល​ ភី​រុ​ណបានឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ​គម្រោង​នេះ​ នៅ​ថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០១៩កន្លងមក​ថា​ កត្តា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​កែ​លម្អ​សោភណភាព​ ការគ្រប់គ្រង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ទីក្រុង​ គួបផ្សំ​និង​សក្តា​នុ​ពល​របស់​ខេត្ត​កែប​ បាន​ធ្វើឲ្យ​ខេត្ត​មាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង​ឡើង​ និង​ទទួល​បាន​កំ​ណើ​ភ្ញៀវ​ទេសចរ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ឆ្លើយ​យត​បនឹ​ងយុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។

លោកស្រី​បន្ត​ថា​ “ការរៀបចំ​ឲ្យ​មាន​”វិថី​លក់​ម្ហូបអាហារ​”ក៏​នឹងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​សម្រាក​លម្ហែ​កម្សាន្ត​ នៅ​ខេត្ត​កែប​កាន់តែ​ច្រើន​ និង​ចំណាយពេល​ស្នាក់នៅ​យូរថ្ងៃ​”។

លោកស្រី​បន្ថែម​ថា​ ការរៀបចំ​ ” វិថី​លក់​ម្ហូបអាហារ​ ” នឹង​ត្រូវ​ជ្រើ​រើស​ដាក់​ជូន​អភិបាលខេត្ត​ ពិនិត្យ​សម្រេច​ និង​មាន​គោលការណ៍​បន្ត​ ដើម្បី​ដាក់បញ្ចូល​ក្នុង​ស្តង់​ដា​ទីក្រុង​ស្អាត​ និង​ត្រៀម​ចូលរួម​ចលនា​ប្រឡងប្រណាំង​ ទីក្រុង​ស្អាត​លើក​ទី៣​ ឆ្នាំ២០២១​-២០២៣​៕

LEAVE A REPLY

Please enter your comment!
Please enter your name here