ដោយ វុត្ថា
ខេត្តកែបៈ អាជ្ញាធរខេត្តកែបគ្រោងនឹងរៀបចំបង្កើត “វិថីលក់ម្ហូបអាហារ” ថ្មីមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម ក្នុងការស្នាក់នៅឱ្យបានយូរ។
ដោយ វុត្ថា
ខេត្តកែបៈ អាជ្ញាធរខេត្តកែបគ្រោងនឹងរៀបចំបង្កើត “វិថីលក់ម្ហូបអាហារ” ថ្មីមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម ក្នុងការស្នាក់នៅឱ្យបានយូរ។
អភិបាលរងខេត្តកែបលោកស្រីអ៊ុល ភីរុណបានឱ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំគម្រោងនេះ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩កន្លងមកថា កត្តាសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសោភណភាព ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ទីក្រុង គួបផ្សំនិងសក្តានុពលរបស់ខេត្តកែប បានធ្វើឲ្យខេត្តមានភាពល្បីល្បាញកាន់តែខ្លាំងឡើង និងទទួលបានកំណើភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឆ្លើយយតបនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
លោកស្រីបន្តថា “ការរៀបចំឲ្យមាន”វិថីលក់ម្ហូបអាហារ”ក៏នឹងអាចទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែកម្សាន្ត នៅខេត្តកែបកាន់តែច្រើន និងចំណាយពេលស្នាក់នៅយូរថ្ងៃ”។
លោកស្រីបន្ថែមថា ការរៀបចំ ” វិថីលក់ម្ហូបអាហារ ” នឹងត្រូវជ្រើរើសដាក់ជូនអភិបាលខេត្ត ពិនិត្យសម្រេច និងមានគោលការណ៍បន្ត ដើម្បីដាក់បញ្ចូលក្នុងស្តង់ដាទីក្រុងស្អាត និងត្រៀមចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣៕