ហ្វីលីពីន​គ្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​សមុទ្រ​វែង​ជាងគេ​ដែល​មាន​ប្រវែង​ ១៥គីឡូម៉ែត្រ​

0

ដោយ ​វុត្ថា​

ហ្វីលីពីនៈ ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ហ្វីលីពីន​បាន​ដាក់​គម្រោង​ទៅ​រដ្ឋាភិបាល​លើ​គម្រោង​សាងសង់​ស្ពាន​ដែល​វែង​ជាងគេ​ដែល​មាន​ប្រវែង១៥​ គីឡូម៉ែត្រ​ តភ្ជាប់​ពី​កោះ​ Mindoro​ ទៅកាន់​ខេត្ត ​Batangas​ ​ហើយ​ប្រសិទ្ធិនាម​ស្ពាន​នេះ​​ថា​ Batangas​- Mindoro​ ។

យោង​តាម​បាយ​ការណ៍​របស់ក្រ​សួង​បានឱ្យ​ដឹង​ថា​ កោះ ​Mindoro​ បាន​នឹង​កំពុង​ទាក់ទាញ​ទេសចរណ៍​បំផុត​ ដែល​ខុស​ប្លែក​ពី​កោះ​នានា​ មានត​ភ្ជាប់​ផ្លូវ​ល្អ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​និង​ដឹកទំនិញ​និង​ចំណាយពេល​វេលា​តិច​។ នៅពេល​សាង​សង់​ស្ពាន​នេះ​រួចហើយ​ វា​នឹងអាច​ជួយ​ឱ្យ​មាន​កំណើន​ទេសចរណ៍​ និង​កសិកម្ម​បន្ថែម​ទៀត​ព្រមទាំង​ឱកាស​វិយោគ​លើ​វិស័យ​ផលិត​ឧស្សាហ​កម្ម​ផ្សេង​ៗ។

ការ​ពិពណ៌នា​គម្រោង​:

គម្រោង​ដែល​បាន​ស្នើ​ឡើង​ ពាក់ព័ន្ធ​នឹង​ការសាងសង់​ស្ពាន​មួយ​នេះ​ នឹង​តភ្ជាប់​កោះ​ Mindoro​ ទៅកាន់​ខេត្ត​ Batangas​ ដែល​មាន​ប្រវែង ១៥គីឡូម៉ែត្រ​ និង​គ្រប​ដណ្តប់​លើ​ចម្ងាយ ៨​,៥ គីឡូម៉ែត្រ​ពី​កោះ​ Mindoro​ ទៅ​កោះ ​Verde​ និង ៦​,៥​គីឡូម៉ែត្រ​ពី​កោះ​ Verde​ ទៅកាន់​ Batangas​ ដែល​មាន​ជម្រៅ​ទឹក​ពី១​0 ទៅ៣​00​ ម៉ែត្រ​ ដែល​គ្រោង​សាងសង់​ជា២​ ឬ​៤​គន្លង​រថយន្ត​ ក្នុង​នោះ​មានផ្លូវ​ថ្មើរជើង​ ឬកង់​ផង​ដែរ​។

គោលបំណង​របស់​គម្រោង​:

ការ​សាង​សង់​ស្ពានេះ​ គឺ​ដើម្បី​បង្កើន​តួ​នា​ទីប​កោះ ​Modoro​ ទៅជា​ “ច្រក​ Luzon​ ទៅ​ខាងត្បូង​” ទៅកាន់​ខេត្ត​កោះ​Visayas​ និង​ តំបន់​ Midanao​ រយៈ​ការ​បើកផ្លូវ​ចំពោះ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​មនុស្ស​ដែល​មាន​ល្បឿន​លឿន​ និង​មានប្រសិទ្ធភាព​តាម​បណ្តោយ​ផ្លូវ​ហាយ​វេ​។

ម្យ៉ាងទៀត​គំរោង​សាងសង់​ស្ពាន​នេះ​ ក៏​ដើម្បី​បំពេញ​តាម​តម្រូវការ​កើនឡើង​សម្រាប់​ការពង្រីក​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ឧស្សាហកម្ម​មូលដ្ឋាន​ ឬឧបករណ៍​ប្រើប្រាស់​ដូចជា​ទឹក​ ថាមពល​ ក្រុមហ៊ុន​ប្រេង​ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ ព្រមទាំង​ជំរុញ​វិស័យ​កសិកម្ម​ និង​អេកូ​ទេសចរណ៍​។

ក្រសួង​បញ្ជាក់​ថា​ ក្រុមហ៊ុន​ San​ Miguel​ Corporation​ ជា​អ្នកទទួល​បន្ទុក​លើ​សាងសង់​ស្ពាន​ទំនើប​មួយ​នេះ​ ដែល​មាន​ប្រវែង​សរុប ១៥គីឡូម៉ែត្រ​ និង​គ្រប​ដណ្តប់​លើ​ផ្លូវ​ចម្ងាយ ៦​,៥ គីឡូម៉ែត្រ​ពី​ Barangay​ Ilijan​ នៅក្នុង​ទីក្រុង​ Batangas​ ទៅ​ Verde​ Island​ និង​ ៨,៥គីឡូម៉ែត្រ​ដែល​នឹង​បន្ត​ពី​កោះ​ Verde​ ទៅ​ Barangay​ Sinandigan​ នៅក្នុង​ Puerto​ Galera​, Oriental​ Mindoro​ លើ​ជម្រៅ​ទឹក​ប្រវែង​ពី ១​0 ទៅ​ ៣00​ម៉ែត្រ​។

តែ​យ៉ាងណាក៏ដោយ​ ក្រសួង​មិនបាន​បញ្ជាក់​ពី​តម្លៃ​ និង​ពេលវេលា​នៃ​ការ​ចំណាយ​លើ​ការសាងសង់​ចំពោះ​ស្ពាន​នេះ​នៅឡើយ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here