ដោយ វុត្ថា
ហ្វីលីពីនៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនហ្វីលីពីនបានដាក់គម្រោងទៅរដ្ឋាភិបាលលើគម្រោងសាងសង់ស្ពានដែលវែងជាងគេដែលមានប្រវែង១៥ គីឡូម៉ែត្រ តភ្ជាប់ពីកោះ Mindoro ទៅកាន់ខេត្ត Batangas ហើយប្រសិទ្ធិនាមស្ពាននេះថា Batangas- Mindoro ។

-->
យោងតាមបាយការណ៍របស់ក្រសួងបានឱ្យដឹងថា កោះ Mindoro បាននឹងកំពុងទាក់ទាញទេសចរណ៍បំផុត ដែលខុសប្លែកពីកោះនានា មានតភ្ជាប់ផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរនិងដឹកទំនិញនិងចំណាយពេលវេលាតិច។ នៅពេលសាងសង់ស្ពាននេះរួចហើយ វានឹងអាចជួយឱ្យមានកំណើនទេសចរណ៍ និងកសិកម្មបន្ថែមទៀតព្រមទាំងឱកាសវិយោគលើវិស័យផលិតឧស្សាហកម្មផ្សេងៗ។
ការពិពណ៌នាគម្រោង:
គម្រោងដែលបានស្នើឡើង ពាក់ព័ន្ធនឹងការសាងសង់ស្ពានមួយនេះ នឹងតភ្ជាប់កោះ Mindoro ទៅកាន់ខេត្ត Batangas ដែលមានប្រវែង ១៥គីឡូម៉ែត្រ និងគ្របដណ្តប់លើចម្ងាយ ៨,៥ គីឡូម៉ែត្រពីកោះ Mindoro ទៅកោះ Verde និង ៦,៥គីឡូម៉ែត្រពីកោះ Verde ទៅកាន់ Batangas ដែលមានជម្រៅទឹកពី១0 ទៅ៣00 ម៉ែត្រ ដែលគ្រោងសាងសង់ជា២ ឬ៤គន្លងរថយន្ត ក្នុងនោះមានផ្លូវថ្មើរជើង ឬកង់ផងដែរ។
គោលបំណងរបស់គម្រោង:
ការសាងសង់ស្ពានេះ គឺដើម្បីបង្កើនតួនាទីបកោះ Modoro ទៅជា “ច្រក Luzon ទៅខាងត្បូង” ទៅកាន់ខេត្តកោះVisayas និង តំបន់ Midanao រយៈការបើកផ្លូវចំពោះការដឹកជញ្ជូនទំនិញ និងមនុស្សដែលមានល្បឿនលឿន និងមានប្រសិទ្ធភាពតាមបណ្តោយផ្លូវហាយវេ។
ម្យ៉ាងទៀតគំរោងសាងសង់ស្ពាននេះ ក៏ដើម្បីបំពេញតាមតម្រូវការកើនឡើងសម្រាប់ការពង្រីក និងបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្មមូលដ្ឋាន ឬឧបករណ៍ប្រើប្រាស់ដូចជាទឹក ថាមពល ក្រុមហ៊ុនប្រេង និងក្រុមហ៊ុនទូរគមនាគមន៍ ព្រមទាំងជំរុញវិស័យកសិកម្ម និងអេកូទេសចរណ៍។
ក្រសួងបញ្ជាក់ថា ក្រុមហ៊ុន San Miguel Corporation ជាអ្នកទទួលបន្ទុកលើសាងសង់ស្ពានទំនើបមួយនេះ ដែលមានប្រវែងសរុប ១៥គីឡូម៉ែត្រ និងគ្របដណ្តប់លើផ្លូវចម្ងាយ ៦,៥ គីឡូម៉ែត្រពី Barangay Ilijan នៅក្នុងទីក្រុង Batangas ទៅ Verde Island និង ៨,៥គីឡូម៉ែត្រដែលនឹងបន្តពីកោះ Verde ទៅ Barangay Sinandigan នៅក្នុង Puerto Galera, Oriental Mindoro លើជម្រៅទឹកប្រវែងពី ១0 ទៅ ៣00ម៉ែត្រ។
តែយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ពីតម្លៃ និងពេលវេលានៃការចំណាយលើការសាងសង់ចំពោះស្ពាននេះនៅឡើយទេ៕