ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានប្រកាសឱ្យក្រុមហ៊ុនដែលនាំចេញទាំងអស់ ដែលមានបំណងនាំ ចេញទំនិញគ្រប់ប្រភេទពីប្រទេសកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោងប្រព័ន្ធអនុគ្រោះពន្ធទូទៅរួមទាំង ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ (EBA) ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវ៉េ ប្រទេសស្វីស និងប្រទេសទួរគី មកសុំចុះឈ្មោះក្នុងប្រព័ន្ធុះបញ្ជីអ្នកនាំចេញ (Registered Exporter System) របស់សហភាពអឺរ៉ុប នៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៩ កន្លងមកមកនេះបានឲ្យដឹងថា ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម (Statement On Origin) ចំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទំនិញទម្រង់អេ ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០១៩ តទៅរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១៩។
-->
សេចក្តីជូនដំណឹងបានបន្តថា រហូតមកដល់បច្ចុប្បន្ននេះ គឺមានអ្នកនាំចេញមួយចំនួន បានមកចុះឈ្មោះតាមសេចក្តីជូន ដំណឹងខាងលើ។ ដើម្បីជៀសវាងការរបាត់បង់ផលប្រយោជន៍ពីការអនុគ្រោះពន្ធ សម្រាប់ការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទែសណ័រវេស ប្រទេសស្វីស និងប្រទេសទួរគី។
ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងឡាយណាដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System) ត្រូវរួសរាន់ មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជី នៅក្នុងប្រព័ន្ធអ្នកនាំចេញសម្រាប់ប្រកាសប្រភពដើម (Statement on Origin) ជំនួសឱ្យស្នើសុំវិញ្ញបនត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ អេ យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩។
ក្រសួងបន្ថែមថា ជាមួយគ្នានេះដែឬ ដើម្បីជួយសម្រួលនីតិវិធីដល់ក្រុមហ៊ុន ដែលមកធ្វើការចុះបញ្ជី នៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System) អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន (មិនមែនជាតំណាងអ្នករត់កម្រៃជើងសារ ឬតំណាងដែលមិនមានចំណែកក្នុងការទតួលខុសត្រូវក្នុងក្រុមហ៊ុន) ដែលបានទទួលសិទ្ធតាមផ្លូវច្បាប់ពីម្ចាស់ ភាគហ៊ុនដែលមានឈ្មោះក្នុងលក្ខន្តិកៈ ក្រុមហ៊ុន គឺមានសិទ្ធិក្នុងការចុះហត្ថលេខាលើពាក្យស្នើសុំ និងកែសម្រួលការ ចុះ បញ្ជី REX។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៨ កន្លងមកនេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីការកែសម្រួលនីតិវិថិក្នុងការបំពេញបែបបទ នាំចេញទៅក្រៅប្រទេស ដើម្បីសម្រួលដល់ការនំាចេញរបស់កម្ពុជា៕
