អ្នកទិញ​អចលនទ្រព្យ​បរទេស​កំពុង​បែរខ្នង​ដាក់​ទីផ្សារ​អាមេរិក​

0

ប្រភព​ (CNN​ Business​) ប្រែ​សម្រួល​ដោយ​ ប៊ី​

ញូ​វយ៉​កៈ​ ជនបរទេស​កំពុង​ទិញ​អចលនទ្រព្យ​កាន់តែ​តិច​នៅ​អាមេរិក​ ដោយសារ​កំណើន​សេដ្ឋកិច្ច​សកលលោក​មាន​ភាពយឺត​យ៉ាវ​។

យោង​តាម​របាយការណ៍​របស់​សមាគម​អចលនទ្រព្យ​ជាតិ​អាមេរិក​ បានឱ្យ​ដឹង​ថា​ ការទិញ​លំនៅ​ដ្ឋាន​ ដោយ​ប្រជាជន​មក​ពីក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ៣៦ភាគរយ​ ហើយ​ការទិញ​លំនៅ​ដ្ឋាន​មានតម្លៃ​ក្រោម៧៨ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ខែ​ មីនា​ ឆ្នាំ២០១៩​។

ចាប់តាំងពី​ឆ្នាំ២០១៧​ ចំនួន​អ្នកទិញ​បរទេស​អចលនទ្រព្យ​លំនៅ​ដ្ឋាន​នៅ​អាមេរិក​បាន​ថយ​ចុះ​ពាក់កណ្តាល​នៃ​តម្លៃ ១៥៣ពាន់​លាន​ដុល្លារ​។

ទោះបីជា​យ៉ាងណាក៏ដោយ​ លោក​ Lawrence​ Yun​ ប្រធាន​សេដ្ឋវិទូ​ និង​លោក​ Gay​ Cororaton​ សេដ្ឋវិទូ​ផ្នែក​ស្រាវជ្រាវ​នៅ​សមាគម​អចលនទ្រព្យ​ជាតិ​អាមេរិក​បាន​សរសេរ​នៅក្នុង​របាយការណ៍​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​សប្តាហ៍​នេះ​ថា​ “កំណើន​សេដ្ឋកិច្ច​កើនឡើង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​លទ្ធភាព​ចំណាយ​របស់​អ្នកទិញ​បរទេស​”។

តើ​អ្វី​ជា​បញ្ហា​? សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់ចុះ​ ដោយសារ​ការ​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​។ នៅ​ឆ្នាំ២០១៩កំណើន​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ដល់៣​,៣ ភាគរយ​ពី៣​,៦ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​។

បើស​ម្លឹង​មើល​លើ​អ្នកទិញ​ អាមេរិក​ដែល​ជា​ប្រភព​សាច់ប្រាក់​បរទេស​ធំ​បំផុត​គឺ​ប្រទេស​ចិន​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន១៣​,៤ ពាន់​លាន​ដុល្លារ​ដែល​មានការ​ធ្លាក់ចុះ​ ៥៦​ ភាគរយ​បើ​ធៀប​ពីឆ្នាំ​មុន​។

លោក​ Yun​ និង​លោក​ Cororaton​ បាន​សរសេរ​ថា​ “បរិមាណ​នៃ​ការទិញ​ដូរ​ដុល្លារ​បាន​ធ្លាក់ចុះ​ពី​ប្រទេស​កំពូល​ទាំង​ប្រាំ​ និង​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ នៅក្នុង​ការទិញ​របស់​ចិន​។ ប្រទេស​កាណាដា​ ឥណ្ឌា​ ចក្រភព​អង់គ្លេស​ និង​ម៉ិកស៊ិក​ បាន​ឈរ​នៅ​ពីក្រោយ​ប្រទេស​ចិន​ក្នុងនាម​ជា​ប្រភព​ដើម​នៃ​អ្នកទិញ​ទាំង​ប្រាំ​។

ប្រទេស​ចិន​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី២​ នៅ​លើ​ពិភពលោក​បន្ទាប់ពី​អាមេរិក​ កំពុង​ជួបប្រទះ​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​។ នៅក្នុង​ត្រីមាស​ទី២​ នៃ​ឆ្នាំ២០១៩​ សេដ្ឋកិច្ច​ចិន​ មាន​កំណើន​ត្រឹម៦​,២ភាគរយ​ក្នុង​មួយឆ្នាំ​ ដែល​ជា​កំណើន​ទាប​បំផុត​ក្នុងរយៈពេល២៧ឆ្នាំ​។

អ្នកទិញ​ក៏អាច​ត្រូវ​បាន​គេ​រារាំង​ ដោយសារតែ​កំណើន​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​ធ្វើ​ឱ្យ​ផ្ទះ​មានតម្លៃ​ថ្លៃ​ សម្រាប់​អ្នកទិញ​ដែល​មាន​ប្រាក់ចំណូល​ នៅក្នុង​រូបិយប័ណ្ណ​ផ្សេងទៀត​។

ឧទាហរណ៍​ ប្រាក់​ដុល្លារ​មានតម្លៃ៥ភាគរយ​ ថ្លៃជាង​ប្រាក់​ប៉េ​សូ​ម៉ិកស៊ិក​កូ​ គិត​ត្រឹម​ខែ​ មីនា​ ឆ្នាំ​ ២០១៩​។

ជាង​ពាក់កណ្តាល​នៃ​អ្នកទិញ​បរទេស​ ឬ៦០ភាគរយ​គឺជា​ជន​អន្តោប្រវេសន៍​ថ្មី​ ឬអ្នក​កាន់​ទិដ្ឋាការ​ ហើយ​ជិត​ពាក់កណ្តាល​កំពុង​ ទិញ​ផ្ទះ​ធ្វើជា​លំនៅឋាន​របស់​ពួកគេ​។

ទីតាំង​ទី១​ ស្ថិតនៅ​ឆ្ងាយ​បំផុត​គឺ​រដ្ឋ​ផ្ល​រី​ដា​ ដែល​មាន​ចំនួន២០ភាគរយ​ នៃ​ចំណែក​ទីផ្សារ​លំនៅ​ដ្ឋាន​ដែល​បាន​ទិញ​ពី​បរទេស​។ រដ្ឋ​កា​លី​ហ្វ​ញ៉ា​រដ្ឋ​ តិច​សាស់​ អារីហ្សូណា​ និង​ញ៉ូវ​ជើ​ស៊ី​ក៏​ស្ថិតនៅ​លំដាប់​កំពូល​នៃ​ចំណែក​លំនៅ​ដ្ឋាន​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here