វិស័យ​ឯកជន​ដាក់​សំណើ​៥ចំណុច​ជូន​រដ្ឋាភិបាល​ដោះស្រាយ​លើ​ការ​ប្រឈម​ “ផ្នែក​សំណង់​ និង​អចលនទ្រព្យ​”

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ វិស័យ​ឯកជន​បាន​លើកយក​បញ្ហា​ចំនួន៥​ ដើម្បី​ដាក់​ជូន​ដល់​ក្រសួង​រៀបចំ​ដែនដី​ គរូប​នី​យក​ម្ម​ និង​សំណង់​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​ “ផ្នែក​សំណង់​ និង​អចលនទ្រព្យ​” នៅ​កម្ពុជា​ ខណៈ​ វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​មានសន្ទុះ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​។

កិច្ចប្រជុំ​ផ្នែកឯកជន​លើក​ទី១​ នៃ​ក្រុមការងារ​ទី១៣​ “ផ្នែក​សំណង់​ និង​អចលនទ្រព្យ​” នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​កាលពី​ថ្ងៃទី១៨​ កក្កដា​កន្លងមក​នេះ​ បានសម្រេច​ស្នើ​បញ្ហា​មួយចំនួន​ទៅ​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​រួមមាន​ ទី១បញ្ហា​ភាពយឺត​យ៉ាវ​ដោយសារ​កង្វះ​មន្រ្តី​ធ្វើការ​ ទី២​ បញ្ហា​ស្នើសុំ​ច្រកចេញ​ចូល​តែមួយ​ ទី៣បញ្ហា​បាត់បង់​កន្លែង​រំដោះ​ប្រព័ន្ធ​ទឹក​ និង​ ប្រព័ន្ធ​អគ្គីស​នី​ តាម​បណ្តា​ដងផ្លូវ​ជាតិ​មួយចំនួន​ ទី៤​ បញ្ហា​ការ​ស្នើសុំ​ច្បាប់​សាងសង់​ និង​ទី៥​ បញ្ហា​ការ​សុំ​អាជ្ញាប័ណ្ណ​លក់​ និង​បញ្ហា​ផ្សេង​ៗមួយចំនួន​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​។

លោក​បណ្ឌិត​តាន់​ មុនី​វណ្ណ​ អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​លំនៅឋាន​កម្ពុជា​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​កន្លងមក​នេះ​ មានការ​អភិវឌ្ឍន៍​វិស័យ​សំណង់​យ៉ាង​លឿន​ ដែល​មិន​នឹកស្មាន​ដល់​ ​ដែល​ធ្វើ​ឱ្យ​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់ចេញ​មិនទាន់​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​។

លោក​បន្ត​ថា​ “ដោយ​មើលឃើញ​ដូច្នេះហើយ​ វិស័យ​ឯកជន​បាន​បើ​កិច្ចប្រជុំ​ ម្សិលមិញ​នេះ​ ឱ្យ​សមាជិក​ទាំងអស់​លើក​ពី​បញ្ហា​តម្រូវការ​ និង​ឧបសគ្គ​នានា​ក្នុង​ការអភិវឌ្ឍន៍​លំនៅឋាន​ និង​សំណង់​កន្លងមក​នេះ​”។ លោក​បន្ត​ថា​ “យើង​ពិនិត្យ​ឃើញថា​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រព័ន្ធ​ទឹក​ភ្លើង​ និង​ប្រព័ន្ធ​លូ​មិន​ដឹង​ហូ​ទៅណាមកណា​”។

​ម្យ៉ាងទៀត​និ​តិ​វិធី​ ក្នុង​ការ​រត់​ឯកសារ​រដ្ឋបាល​នៅពេល​ស្នើ​ទៅ​រដ្ឋាភិបាល​ ត្រូវ​ប្រើ​ពេលវេលា​យូរ​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​តាន់​ មុនី​វណ្ណ​បាន​បញ្ជាក់​ថា​ ​ពេលខ្លះ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អញ្ចេះ​ទៅ​ តែ​នៅពេល​ផែនការ​របស់​សាលាក្រុង​ធ្វើការ​អភិវឌ្ឍន៍​ បែ​ជា​ខុស​ទិសដៅ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​ធ្វើ​ ចឹង​ហើយ​បាន​ធ្វើ​ឱ្យ​មាន​ភាព​រាំងស្ទះ​ ដល់​ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​។លោក​បណ្ឌិត​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ វិស័យ​ឯកជន​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​មុននឹង​ធ្វើ​សេចក្តី​ប្រកាសនា​នា​ ត្រូវ​ធ្វើការ​សហការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ត្រៀមខ្លួន​ និង​ផ្តល់​យោបល់​ដើម្បី​ជា​ធាតុ​ចូល​ជាមួយ​រដ្ឋាភិបាល​។

លោក​ថា​ “រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណា​ស់​តែ​ការ​ខិតខំ​ប្រឹងប្រែង​នៅ​មាន​កំ​ម្រិ​ត ដូចជា​ការ​គិត​លឿង​ តែ​ការ​ធ្វើ​យឺត​ដោយសារ​ធនធានមនុស្ស​មិនទាន់​ឆ្លើយតប​បាន​”។

លោក​បណ្ឌិត​បញ្ជាក់​ថា​ កិច្ចប្រជុំ​វិស័យ​ឯកជន​នេះ​ ធ្វើឡើង​ដើម្បី​ស្វែងរក​ធាតុ​ចូល​អ្វីមួយ​ជួយ​ដល់​រដ្ឋាភិបាល​ ហើយ​រដ្ឋាភិបាល​អាច​ជួយ​អ្វី​ដល់​យើង​បាន​ ក្នុង​នោះ​មាន​រួមមាន​ទាំង​លើ​យក​បរិបទ​អាស៊ាន​ ពោល​អាស៊ាន​នានា​ពេល​បច្ចុប្បន្ន​នេះ​ ដល់ណា​ហើយ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ច្បាប់​ទូទៅ​ និង​ប្រព័ន្ធ​ពន្ធដារ​ ព្រមទាំង​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ តើ​គេ​មា​នប្រៀប​យើង​កន្លែងណា​ គេ​អន់​ជាង​យើង​កន្លែងណា​ដែល​តម្រូវ​ឱ្យ​យើង​ដាក់​ចូល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ដើរស្របគ្នា​”។

លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ និង​ជា​សហប្រធាន​ក្រុមការងារ​ទី១៣​ ផ្នែក​វិស័យ​ឯកជន​បាន​មានប្រសាសន៍​ថា​ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ជាមួយ​អ្នក​ពាក់​ព័ន្ឋក្នុង​វិស័យ​សំណង់​ ដើម្បីឲ្យ​ពួកគេ​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ ដើម្បី​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ ដែល​គ្រោង​ធ្វើឡើង​នា​ពេល​ខាងមុខ​។

លោក​បន្ត​ថា​ “មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បាន​លើកឡើង​ ទាក់ទង​នឹង​ការ​យឺតយ៉ាវ​នៃ​ការ​ចេញ​អាជ្ញាប័ណ្ណ​របស់ក្រ​សួង​ និង​ស្ថាប័ន​ពាក់​ព័ន្ឋ បញ្ហា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាដើម​”។

លោម​កបន្ត​ថា​ “នេះ​ជា​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​យើង​ ហើយ​ខ្ញុំ​ទទួលយក​រាល់​សំណូមពរ​ និង​គិតពិចារណា​ដើម្បី​ដាក់​សំ​ណើរ​ជូន​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ឋចូលរួម​ដោះស្រាយ​”។ លោក​ឧកញ៉ា​លី​ ហួរ​បាន​បន្ត​ថា​ ទោះជា​មានការ​សំណូមពរ​ពី​វិស័យ​ឯកជន​ ប៉ុន្តែ​ការងារ​ខ្លះ​រដ្ឋាភិបាល​ត្រូវ​ធ្វើតាម​និ​តិ​វិធី​ ដើម្បី​ធ្វើឲ្យ​ការអភិវឌ្ឍន៍​វិស័យ​នេះ​មាន​និរន្តរភាព​ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​នានា​ផង​ដែរ​ ហេតុនេះ​យើង​ក៏​ត្រូវ​មានការ​ថ្លឹងថ្លែង​ម៉ត់ចត់​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here