ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន MAN Energy Solutions ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រថាមពល និងផ្នែកមួយនៃក្រុមហ៊ុន Volkswagen Group ដែលនឹងដំឡើងរោងចក្រថាមពលអគ្គិសនី ២០០ មេហ្គាវ៉ាត់នៅរាជភ្នំពេញគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២០។
ក្រុមហ៊ុន MAN Energy Solutions នឹងដំឡើងម៉ាស៊ីនគ្រឿងប្រភេទ 18V51/60DF ក្នុងរោងចក្រថ្មីនេះ។ ម៉ាស៊ីនដែលមានទំហំ ៥១០X៦០០មីលីម៉ែត្រ និងត្រូវបានរចនាដោយប្រើពីឧស្ម័នទៅប្រេងឥន្ធនៈដោយគ្មានល្បឿន។
-->
យោងតាមរបាយការណ៍ក្រុមហ៊ុន MAN Energy Solutions ឲ្យដឹង រោងចក្រថាមពលអគ្គិសនីថ្មីនេះនឹងគ្របដណ្តប់លើតំរូវការអគ្គិសនីដល់ប្រជាជនកម្ពុជារហូតដល់ ៧០,០០នាក់។
គម្រោងនេះនឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China National Heavy Machinery Corp. (CHMC) ហើយនឹងត្រូវបានគ្រប់គ្រង និងដំណើរការដោយអគ្គិសនីកម្ពុជា។លោក Wayne Jones ប្រធានផ្នែកលក់ប្រចាំក្រុមហ៊ុន MAN Energy Solutions បានថ្លែងថា “រោងចក្រនេះនឹងរួមចំណែកយ៉ាងច្រើនដើម្បីធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីអាចជឿទុកចិត្តបាននៅកម្ពុជាដោយមិនគិតពីស្ថានភាពអាកាសធាតុ”។
លោកបានបន្ថែមថា “ភាពជឿជាក់ និងភាពបត់បែនគឺជាអ្វីដែលម៉ាស៊ីនរបស់យើងត្រូវបានទទួលស្គាល់ ហើយយើងមានមោទនភាពដែលជាផ្នែកមួយនៃការខិតខំនេះ”។
ក្រុមហ៊ុន Volkswagen Group បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន MAN និង Porsche កាលពីឆ្នាំ ២០១២។
កាលពីដើមឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានសម្រេចបង្កើនលទ្ធភាព ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ជាង២៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។
យោងតាមតារាងតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ បានបង្ហាញថា សម្រាប់លំនៅឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី១ ដល់ ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី៤៨០ រៀលនៅឆ្នាំ២០១៨ មកនៅ៣៨០ រៀលឆ្នាំ ២០១៩ និងឆ្នាំ២០២០ ការប្រើប្រាស់ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ក្នុង១ខែ នឹងត្រូវចុះពី៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខណៈលំនៅឋានដែលប្រើចាប់ពី៥១ដល់២០០ គីឡូវ៉ាត់ក្នុង១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀល៕