ដោយ វុត្ថា
ភ្នំពេញ៖ តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ស្ថិតក្នុងចំណោមតំបន់ដែលមានសេដ្ឋកិច្ចបើកទូលាយបំផុតក្នុងពិភពលោក និងជាទីក្រុងដែលមានការលើកលែងកពន្ធច្រើន ( FTA) ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងគោលដើម្បីបង្កើនលំហូរទំនិញ និងសេវាកម្មពីហុងកុងទៅកាន់បណ្តាប្រទេសអាស៊ាន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Briefing កាលពីកន្លងទៅថ្មីៗនេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងសេរីរវាងហុងកុង និងអាស៊ានលើវិស័យធំៗចំនួន៤ គឺ១)ការកាត់បន្ថយពន្ធសម្រាប់ការនាំទំនិញ ២)ការកាត់បន្ថយការរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មសេវាកម្ម ៣)ការស្នាក់នៅយូរអង្វែងសម្រាប់អ្នកធ្វើជំនួញ និង៤)ការការពារការវិនិយោគកាន់តែប្រសើរ។
-->
សារព័ត៌មានបន្តថា ជាមួយនឹងការគោរព ចំពោះការកាត់បន្ថយពាណិជ្ជកម្ម ប្រទេសអាស៊ានភាគច្រើន នឹងលុបបំបាត់ឬកាត់បន្ថយពន្ធគយ លើទំនិញពីហុងកុងផងដែរ។ ចំពោះការកាត់បន្ថយលើ ការរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ភាគីទាំងពីរបានព្រមព្រៀងគ្នាលុបចោលការរឹតបន្តឹងលើដើមទុនបរទេស និងចំនួនមនុស្សធ្វើការ។ប្រទេសថៃ វៀតណាម និងហ្វីលីពីន ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនហុងកុង កាន់កាប់ក្រុមហ៊ុន៥0ភាគរយឬពេញសិទ្ធិបានផងដែរ។
ចំពោះបញ្ហានៃការធ្វើដំណើរអាជីវកម្មភ្ញៀវទេសចរវិញ ទេសចរណ៍របស់ហុងកុងអាចស្នាក់នៅក្នុងប្រទេសអាស៊ានក្នុងរយៈពេល៩0ថ្ងៃ។ រហូតមកដល់ពេលនេះ ប្រទេស ៧ ក្នុងចំណោមរដ្ឋសមាជិកអាស៊ានអនុញ្ញាត ឱ្យអ្នកដំណើរហុងកុងស្នាក់នៅបាន១៤ ទៅ៣0ថ្ងៃដោយគ្មានទិដ្ឋាការ។
ទីក្រុងហុងកុងនឹងផ្តល់នូវការនាំចូលដោយសេរី នូវរាល់ទំនិញទាំងអស់ពីបណ្តាប្រទេសអាស៊ាន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចូលជាធរមាន ខណៈដែលទំនិញ ដែលមានប្រភពមកពីហុងកុង ប្រទេសជាសមាជិកអាស៊ាននីមួយៗបានធ្វើការសន្យាដូចខាងក្រោមស្តីពីការកាត់បន្ថយពន្ធរួមមាន ទី១ ប្រទេសសិង្ហបុរីនឹងកាត់បន្ថយពន្ធគយទាំងអស់។
ទី២ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃនឹងលុបបំបាត់ពន្ធគយប្រមាណ ៨៥ ភាគរយនៃបន្ទាត់ពន្ធក្នុងរយៈពេល ១0 ឆ្នាំហើយកាត់បន្ថយពន្ធគយប្រហែល ១0 ភាគរយនៃបន្ទាត់ពន្ធគេក្នុងរយៈពេល១ឆ្នាំ។ ទី៣ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមនឹងលុបបំបាត់ពន្ធគយប្រមាណ ៧៥% នៃបន្ទាត់ពន្ធក្នុងរយៈពេល១0ឆ្នាំ និងកាត់បន្ថយ១0% នៃបន្ទាត់ពន្ធក្នុងរយៈពេល១៤ឆ្នាំ។
និងទី៤ ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងលុបបំបាត់ពន្ធគយប្រហែល៦៥ ភាគរយនៃបន្ទាត់ពន្ធក្នុងរយៈពេល១៥ឆ្នាំ និងកាត់បន្ថយ២0ភាគរយ នៃបន្ទាត់ពន្ធរបស់ពួកគេក្នុងរយៈពេល២០ឆ្នាំ។
គិតត្រឹមឆ្នាំ២០១៨ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី២ របស់ទីក្រុងហុងកុងក្នុងការធ្វើអាជីវកម្មលើទំនិញ និងជាពាណិជ្ជកម្មសេវាកម្មធំបំផុតទី៤ នៅហុងកុង។ ការនាំចេញសរុបរបស់ទីក្រុងហុងកុង ទៅកាន់អាស៊ានបានកើនឡើង
៧,៣ភាគរយ ស្មើនឹង២,៨ពាន់លានដុល្លារ ខណៈពេលដែលការនាំចូលសរុបមានចំនួន៧៣ពាន់លានដុល្លារពោលគឺកើនឡើង ២0,១ ភាគរយលើសពីឆ្នាំមុន៕