ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ការសម្រេចបាននូវក្តីសុបិនរបស់ខ្លួន និងការតាំងចិត្តអាចធ្វើឲ្យមនុស្សម្នាក់ៗអាចសម្រេចជោគជ័យ និងអាចបោះជំហ៊ានទៅមុខតាមក្តីបំណងរបស់ខ្លួន ដើម្បីដើរលើវិថីជីវិតមួយដែលមានគោលដៅច្បាស់លាស់។

ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ការសម្រេចបាននូវក្តីសុបិនរបស់ខ្លួន និងការតាំងចិត្តអាចធ្វើឲ្យមនុស្សម្នាក់ៗអាចសម្រេចជោគជ័យ និងអាចបោះជំហ៊ានទៅមុខតាមក្តីបំណងរបស់ខ្លួន ដើម្បីដើរលើវិថីជីវិតមួយដែលមានគោលដៅច្បាស់លាស់។

លោកម៉ម សិរីបញ្ញាបានផ្តើមចូលប្រឡូកក្នុងវិស័យអចលនទ្រព្យដំបូង ក្នុងនាមជាភ្នាក់ងារលក់អចលនទ្រព្យជាមួយក្រុមហ៊ុន ដែលមានថៅកែឬម្ចាស់ជាជនជាតិបារាំង និងអូស្រ្តាលីតាំងពីឆ្នាំ២០១១ ប៉ុន្តែដោយសារបទពិសោធន៍ការងារ និងការស្រលាញ់ចូលចិត្តបានធ្វើឲ្យលោកម៉ម សិរីបញ្ញាចូលប្រឡូកក្នុងវិស័យសំណង់ និងអចលនទ្រព្យដោយបើកក្រុមហ៊ុន Easy Property Investment Co, Ltd ដោយខ្លួនឯងចាប់តាំងពីឆ្នាំ២០១៦កន្លងមក។
លោកបន្តថា “ការសម្រេចចិត្តឈានជើងចូលប្រឡូកក្នុងវិស័យនេះ គឺដោយសារការស្រលាញ់របស់ខ្ញុំ និងមើលឃើញវិស័យនេះអាចរកចំណូលបានសមគួរ ហើយវិស័យនេះពាក់ព័ន្ឋនឹងការអភិវឌ្ឍ ពិសេសការជួយជ្រោមជ្រែងដល់សង្គម ដែលយើងអាចទាក់ទាញការវិនិយោគ និងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
ជាមួយនឹងគោលដៅជាក់លាក់ និងដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអាចធ្វើការងារប្រកដដោយប្រសិទ្ឋភាព និងអាចពង្រីកទីផ្សារនិងបណ្តាញកាន់តែទូលំទូលាយថែមទៀត។
លោកម៉ម សិរីបញ្ញាបានមានប្រសាសន៍ថា ធនធានមនុស្សនៅក្នុងវិស័យនេះនៅមានកម្រិតនៅឡើយ ហើយលោកក៏ត្រូវតែអភិវឌ្ឍន៍ខ្លួនបន្ថែមផងដែរ ទើបកាលពីពេលថ្មីៗនេះ លោកបានទៅសិក្សាជំនាញអចលនទ្រព្យអន្តរជាតិ (CIPS) នៅប្រទេសសឹង្ហបុរី ដើម្បីកសាងបណ្តាញ និងពង្រីកការយល់ដឹងកាន់តែទូលំទូលាយទៅកាន់ពិភពលោក។
លោកបន្តថា “តាមរយៈការបណ្តុះបណ្តាលនេះ ខ្ញុំគិតថាជាឱកាសអាចចែករំលែកចំណេះដឹងដល់អ្នកនៅក្នុងវិស័យនេះ ពិសេសអាចរួមចំណែកលើកកំពស់ធនធានមនុស្សនៅក្នុងវិស័យនេះ ដែលកំពុងខ្វះខាតនៅឡើយ”។
លោកបន្តថា លើសពីនេះអ្វីកាន់តែសំខាន់ គឺការគៀងគរការវិនិយោគ ពីអ្នកវិនិយោគអន្តរជាតិ ហើយយើងជាភ្នាក់ងារអចលនទ្រព្យដើរតួនាទីសំខាន់ណាស់ ក្នុងការជម្រាបពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចទៅកាន់អ្នកវិនិយោគ ដើម្បីឲ្យពួកគេចូលមកវិនិយោគកាន់តែច្រើន និងរួមចំណែកអភិវឌ្ឍន៍ប្រទេសរបស់យើង។
ដោយសារប្រឡូកក្នុងវិស័យនេះ និងតែងតែចូលរួមសិក្សាពីស្ថានភាពភូមិសាស្រ្ត និងទីតាំងមានសក្តានុពលក្នុងការវិនិយោគ លោកម៉ម សិរីបញ្ញានៅតែមានសុទិដ្ឋិនិយម ចំពោះប្រទេសកម្ពុជា ធៀបជាមួយប្រទេសនានានៅក្នុងតំបន់ គឺទាក់ទងនឹងសណ្ឋានដី លក្ខខ័ណ្ឌភូមិសាស្រ្ត ធនធានធម្មជាតិ និងវប្បធ៌ម កម្ពុជាពិតជាមានភាពសម្បូរបែប និងល្អប្រសើរជាងប្រទេសក្នុងតំបន់ថែមទៀតផង។
លោកបន្តថា “ហេតុនេះអ្វីសំខាន់ ដែលជំរុញចិត្តរបស់ខ្ញុំឲ្យចូលមកប្រឡូកក្នុងវិស័យនេះ គឺចូលរួមទាក់ទាញការវិនិយោគជាតិ អន្តរជាតិបន្តវិនិយោគ និងចូលមកវិនិយោគនៅកម្ពុជា”។ លោកបន្តថា “ការជំរុញឲ្យអ្នកវិនិយោគក្នុងស្រុករួបរួមគ្នា ដោយសិក្សាពីលទ្ឋភាព ធនធានមនុស្ស ជំនាញ និងវិភាគទាំងអស់គ្នា ដែលអាចកាត់បន្ថយហានិភ័យបានច្រើន”។
លោកបញ្ញាបានបន្តថា “នៅពេលយើងវិនិយោគគំរោងអ្វីមួយទទួលបានជោគជ័យ គឺគាត់មានកេរ្ត៍ឈ្មោះ ឬកិត្តិនាមហើយ ដែលជំហ៊ានបន្ទាប់ទៀតគឺគាត់អាចទៅគៀងគរអ្នកវិនិយោគបរទេសមកកាន់កម្ពុជាហើយ”៕



