ដោយ ម៉ាណេត
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មានប្រឌិត ដែលបានចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ដែលចោទប្រាកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញតឲ្យយោធាចិនប្រើប្រាស់ដោយផ្ដាច់មុខ នូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។

-->
សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកព័ត៌មានប្រឌិតចុងក្រោយនេះថា “ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា”។សម្តេចបន្តថា “គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា”។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍អះអាងច្បាស់ៗថា “តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង”។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា“ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ….”។
The Wall Street Journal បានចេញផ្សាយព៌តមានបំផ្លៃការពិត អំពីកម្ពុជាកាលពីថ្ងៃទី២១ កក្កដាកន្លងមកនេះ៕