អគារ CDC។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគមានទុនវិនិយោគប្រមាណ ១៦,៦លានដុល្លារសហរដ្ឋអាមេរិក ឱ្យក្រុមហ៊ុនចំនួន៣វិនិយោគនៅក្នុងប្រទេសកម្ពុជា។
យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
-->
ទី ១- “KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៦កន្លែង។
ទី២- “JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាលជូតជើង សម្លៀកបំពាក់ផ្ទះបាយ កន្សែង និងសម្ភារៈក្មេងលេងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨៥០កន្លែង និងទី៣ ក្រុមហ៊ុន CHUAN LIH INTERNATIONAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសឹង្ហ ឃុំសឹង្ហ និងភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៩៩កន្លែង៕