ក្រុមហ៊ុន​ NagaCorp​ ទទួល​បាន​ប្រាក់ចំណូល​ជិត​ ១ពាន់​លាន​ដុល្លារ​ត្រឹម​រយៈពេល​ ៦ខែ​ដើមឆ្នាំ​ ២០១៩​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ NagaCorp​ ប្រតិបត្តិ​ករ​កាស៊ីណូ​ដែល​ចុះបញ្ជី​នៅ​ហុងកុង​ទទួល​បាន​ប្រាក់ចំណូល​សរុប​ ៨៧២,៤ លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល​ ៦ខែ​ដំបូង​ឆ្នាំនេះ​ ខណៈ​ប្រាក់ចំណេញ​សុទ្ធ​មាន​ប្រមាណ​ ២៤៥,១លាន​ដុល្លារ​ កើនឡើង​ ៣៦,១ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ NagaCorp​ បាន​ឲ្យដឹង​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​កាលពី​ម្សិលមិញ​ថា​ ប្រាក់ចំណេញ​របស់​ខ្លួន​បាន​កើនឡើង​ជាបន្តបន្ទាប់​ដោយ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ ៨៧២,៤​ លាន​ដុល្លារ​អាមេរិក​ កើនឡើង​ ២២,២​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទីមួយ​នៃ​ឆ្នាំមុន​។

ប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​ភ្នំពេញ​បាន​ផ្តល់​ប្រាក់ចំណូល​ជាង​ ៩៧ភាគរយ​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ដែល​មាន​ចំនួន​ ៩៨១,៦​ លាន​ដុល្លារ​នៅក្នុង​ឆមាស​ដែល​ដែល​មានការ​ចូលរួម​ដោយ​ផ្នែក​សណ្ឋាគារ​ និង​ផ្នែក​កម្សាន្ត​ផ្សេង​ៗទៀត​។

ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ បរិយាកាស​ប្រតិបត្តិ​ការ​ប្រសើរ​ឡើង​ កំណើន​អាជីវកម្ម​នៅ​ណា​ហ្គា​ ២ ទេសចរណ៍​ និង​ការពង្រីក​អាជីវកម្ម​ល្បែង​វី​អាយ​ភី​ដែល​បាន​ផ្តល់​លទ្ធផល​ប្រសើរ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។

ក្រុមហ៊ុន​ NagaCorp​ មាន​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​ក្នុង​ការប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​ភ្នំពេញ​ និង​តំបន់​ជុំវិញ​ខ្លួន​។ ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ជាមួយ​អចលន​ទ្រព្យ​ណា​ហ្គាវើ​រដែ​លប​ច្ចុ​ប្ប​ន្ន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ណា​ហ្គា​ ១ ដែល​បាន​បើក​ដំណើរការ​កាលពី​ខែធ្នូ​ឆ្នាំ​ ២០០៦​។

អចលនទ្រព្យ​ឥឡូវនេះ​ភ្ជាប់​ទៅ​ណា​ហ្គា​ ២ ដែល​បាន​បើក​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​ ២០១៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here