ដោយ វុត្ថា
ស្វាយរៀង៖ ក្រុមហ៊ុនវៀតណាម TTC Group គ្រោងបោះវិនិយោគដំណាំអំពៅនៅស្រុកចំនួន៣ នៃខេត្តស្វាយរៀង ខណៈខេត្តមួយនេះ កំពុងមានសក្តានុពលលើវិនិយោគពីអ្នកវិនិយោគិនជាតិ និងអន្តរជាតិ ។

ដោយ វុត្ថា
ស្វាយរៀង៖ ក្រុមហ៊ុនវៀតណាម TTC Group គ្រោងបោះវិនិយោគដំណាំអំពៅនៅស្រុកចំនួន៣ នៃខេត្តស្វាយរៀង ខណៈខេត្តមួយនេះ កំពុងមានសក្តានុពលលើវិនិយោគពីអ្នកវិនិយោគិនជាតិ និងអន្តរជាតិ ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន TTC Group នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ តំណាង ក្រុមហ៊ុនដែលគ្រោងវិយោគដាំអំពៅនៅលើទឹកដីនៃស្រុករមាសហែក ស្រុករំដួល និងស្រុកស្វាយទាប ខេត្តស្វាយរៀង នាពេលខាងមុខ។
លោកអភិបាលខេត្តក៏បានអរគុណចំពោះក្រុមហ៊ុននានា ដែលបានមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីនៃខេត្តស្វាយរៀង នារយៈពេលកន្លងមកនេះ។លោកអភិបាលខេត្តរូបនេះ តែងតែបានកៀរគរក្រុមហ៊ុននានា ជាច្រើនរួចមកហើយមកបណ្ដាក់ទុនវិយោគ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនផងដែរ។
លោក ម៉ែន វិបុល បានឱ្យដឹងបន្តថា ខេត្តស្វាយរៀង ចែកចេញជាតំបន់៣ ដែលមានសក្តានុពលលើវិស័យឧស្សាហកម្ម និងសេវាកម្ម លើវិស័យ កសិឧស្សាហកម្ម និងកសិកម្ម ដែលធ្វើឲ្យខេត្តមួយនេះ រីកចំរើន យ៉ាងខ្លាំងរយៈពេលឆ្នាំចុងក្រោយនេះ។
លោកបន្តថា ក្នុងការវិវឌ្ឍន៍រយៈពេលឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀង មានអាទិភាពលើសក្តានុពលទៅលើ ឧស្សាហកម្ម និងសេវាកម្ម មាននៅក្នុងក្រុងបាវិត និង ក្រុងស្វាយរៀង។ សក្តានុពលទី២ លើកសិឧស្សាហកម្ម មាន៣ស្រុក គឺស្រុករំដួល ស្រុកស្វាយទាប និងស្រុករមាសហែក មានដំណាំអំពៅ កៅស៊ូ និងដំឡូងមី។
សក្តានុពលទី៣នេះ គឺកសិកម្ម សំដៅលើស្រូវបង្កបង្កើនផល ។ លោកបន្ថែមថា ក្នុងខេត្តស្វាយរៀង ក៏មានការអភិវឌ្ឍន៍ទៅលើវិនិយោគអគ្គិសនី មានតាំងពីឃុំរហូតដល់ភូមិ ដោយសារបានធ្វើការរដ្ឋចែកចាយ ទៅដល់មូលដ្ឋាន៕