វិភា​គៈ​ សារ​ព័ត៌មានបាន​ក្លាយជា​ឧបករណ៍​មួយ​នៅពេល​ក្រមសីលធម៌​ត្រូវ​បាន​គេ​ផាត់ចេញ​

0

ដោយ ​យិន​ លាង​គង់​ ស្ថាបនិក ​និង​ជា​អគ្គនាយក ​Propertyarea.asia​

ភ្នំ​ពេញៈ​ ជាថ្មី​ម្តង​ទៀត​ កម្ពុជា​ត្រូវ​បាន​គេ​យក​មក​ត្រេ​សលេង​ នៅ​លើ​ទំ​ព័រ​សារ​ព័ត៌មាន​អាមេរិក​ និង​សារ​ព័ត៌មាន​របស់​ប្រទេសជិតខាង​កម្ពុជា​ ដែល​វា​ជា​រឿង​គួរឲ្យ​អៀន​ខ្មាស់​មួយ​ សំរាប់​មនុស្ស​ដែល​ប្រើប្រាស់​វិចារណញ្ញាណ​ជា​ស្នូល​។

ការ​លេច​ត្រដែត​របស់​កម្ពុជា​លើឆាកអន្តរជាតិ​ និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​ ដែល​ធ្វើឲ្យ​ប្រជាជាតិ​នេះ​លេច​ស្នាមញញឹម​ជាថ្មី​ បន្ទាប់ពី​ឆ្លងកាត់​វិនាសកម្ម​ដ៏​ខ្មៅ​ងងឹត​ បាន​ធ្វើឲ្យ​ប្រទេស​នៅក្នុង​សហគមន៍​រួម​នេះ​ មួយចំនួន​មិន​សប្បាយចិត្ត​នោះ​ឡើយ​ ពួកគេ​បាន​និង​កំពុង​ប្រើប្រាស់​គ្រប់​វិធី​ ដើម្បី​បំបែក​កម្ពុជា​ និង​ជាន់ពន្លិច​កម្ពុជា​ជាថ្មី​ តាមរយៈ​កា​រប្រ​ឌិ​តព័ត៌មាន​ថា​ “កម្ពុជា​បាន​អនុញ្ញាតឲ្យ​ចិន​ ដាក់មូលដ្ឋាន​ទ័ព​នៅ​ខេត្ត​ព្រះសីហនុ​ និង​នៅ​ខេត្តកោះកុង​”។

កាសែត​ Bangkok​ Post​, Asia​ Time​, Reuters​, The​ Wall​ Street​ Journal​ The​ Diplomate​, និង​កាសែត​វៀតណាម​មួយចំនួន​ បាន​និង​កំពុង​បំពុល​ពិភពលោក​ តាមរយៈ​សំណេរ​របស់​អ្ន​កសារ​ព័​ត៌មាន​គ្មាន​វិជ្ជាជីវៈ​ និង​ក្រម​សីល​ធម៌​ ដើម្បី​ប៉ុនប៉ង​កំទេច​កម្ពុជា​ក្នុង​រូបភាព​ “សង្គ្រាម​ត្រជាក់​”ថ្មី​ ដើម្បី​បំផ្លាញ​កម្ពុជា​ស្ទើរគ្រប់​រូបភាព​។

ប្រព័​ន្ឋ​គំនិត​

​ “ការពិត​ ការពិត​”ការទទួលខុសត្រូវ​របស់​អ្ន​កសារ​ព័ត៌មាន​ និង​ការ​ប្រកាន់យក​ក្រម​សីល​ធ​ម៌រ​បស់​ស្ថាប័ន​ព័​ត៌មាន​នានា​ គួរតែ​ជា​ស្នូល​សំរាប់​វិ​ស័យ​សារ​ព័​ត៌មា​នៅ​លើ​ពិភពលោក​ ប៉ុន្តែ​ផលប្រយោជន៍​ខាងនយោបាយ​ និង​ទំនាក់ទំនង​អន្តរជាតិ​ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ បាន​ធ្វើឲ្យ​ស្ថាប័ន​សារ​ព័​ត៌មាន​មួយចំនួន​បាន​ក្លាយជា​ “បណ្តុំ​នូវ​គំនិត​អសោច​មួយ​”។

មនុស្ស​មា​នប្រ​ព័ន្ឋនៃ​ការ​គិ​តខុស​ៗគ្នា​ មាន​សិទ្ឋ​ក្នុង​ការ​គិ​តខុស​ៗគ្នា​ ប៉ុន្តែ​មនុស្ស​មាន​ជា​សត្វ​មាន​វិចារណៈ​ញ្ញាណ​ “ដែល​ជា​ស្នូល​នៃ​សតិ​សប្ប​ជ្ជញ្ញៈ​” សំរាប់​ឲ្យ​មនុស្ស​ចេះ​បែងចែក​ការ​ទទួលខុស​ និង​ត្រូវ​ ហើយ​ឈរ​លើ​ក្រម​សីល​ធម៌​។

ផ្ទុយទៅវិញ​ បើ​មនុស្ស​មានតែ​បញ្ញា​ ប៉ុន្តែ​គ្មាន​ក្រម​សីល​ធម៌​” ពួកគេ​មាន​នឹង​ក្លាយជា​សត្វ​ដ៏​សាហាវ​និង​គួរឲ្យ​ខ្លាច​បំផុត​។

ឈរ​នៅ​លើ​ជ្រុង​នៃ​សារ​ព៌​តមាន​ អ្ន​កសារ​ព័​ត៌មាន​មាន​គោលការណ៍​រួម​មួយ​ គឺ​ត្រូវ​សរសេរ​ការពិត​ ឥត​លំអៀង​ មាន​តុល្យភាព​ និង​ប្រកាន់យក​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ ប៉ុន្តែ​អ្ន​កសារ​ព័​ត៌មាន​មួយចំនួន​ ដែល​ធ្វើការ​នៅ​ស្ថាប័ន​ខាងលើ​ ហើយ​ឈរក្រោមឥទ្ឋិ​ពល​នៃ​ប្រទេស​ណាមួយ​ ឈរ​លើ​ផលប្រយោជន៍​អ្វីមួយ​ ពួកគេ​បាន​ប្រែក្លាយ​សំណេរ​របស់​ពួកគេ​ ទៅជា​ស្នាដៃ​ធ្វើឡើង​ក្នុង​ចេតនា​ដ៏​អាក្រក់​មួយ​ ។

ក្រោយ​វាំងនន​ខ្មៅ​

នៅក្នុង​ទិដ្ឋភាព​កា​ទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​ មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ តែងតែ​ញញឹមដាក់គ្នា​ ចាប់ដៃ​គ្នា​ ប៉ុន្តែ​ជើង​របស់​ពួកគេ​អាច​ធាក់​គ្នា​ ចិត្ត​របស់​ពួកគេ​មិន​វេញ​ត្របាញ់​ជា​ធ្លុងមួយ​នោះ​ទេ​ ពិសេស​បណ្តា​ប្រទេសជិតខាង​កម្ពុជា​ ដែល​នៅតែ​ចិញ្ចឹមចិត្ត​បំផ្លាញ​ ឈ្លានពាន​កម្ពុជា​នៅ​លើ​គ្រប់​ទិដ្ឋភាព​ ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច​ នយោបាយ​ កា​ទូត​ និង​ការឈ្លានពាន​បូរណៈ​ភាព​ដែនដី​។

មេដឹកនាំ​កម្ពុជា​បាន​ចងចាំ​រឿង​នេះ​គ្រប់​ជំនាន់​ និង​បាន​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​គេច​ចេញពី​សំពាធ​ និង​មហិច្ឆតា​ដ៏​អាក្រក់​ជួរ​ជាតិ​របស់​ពួកគេ​ តាមរយៈ​ការ​បង្រួបបង្រួម​ជាតិ​ ពង្រឹង​អំណាច​សេដ្ឋកិច្ច​ ដើម្បី​អាច​ការពារ​ខឿន​សេដ្ឋកិច្ច​ និង​ប្រជាជាតិ​របស់​ខ្លួន​បាន​។

ការពង្រីក​បណ្តាញ​ទៅ​ខាងក្រៅ​ តាមរយៈ​ការ​ចូល​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​) ការ​ចូល​ជាស​មា​ជិ​កអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ការ​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​អន្តរជាតិ​នានា​នៅ​លើ​សាកលលោក​ ជាផ្នែក​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ប៉ុន្តែ​ចេតនា​បំផ្លាញ​កម្ពុជា​ឥត​ឈប់ឈរ​ពី​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ទីលាន​មួយ​នៃ​ការសាកល្បង​មនោគមវិជ្ជា​នយោបាយ​ និង​ពេលខ្លះ​ក្លាយជា​ប្រទេស​ស្ថិតនៅ​កណ្តាល​ “សៃវៀន​” សង្គ្រាម​ត្រជាក់​ ដែល​ត្រូវ​គេ​យក​មក​ត្រេ​សលេ​ងយ៉ាង​គួរឲ្យ​អាណិតអាសូរ​។

រស់​ក្នុង​សហគមន៍​រួម​មួយ​ (អាស៊ាន​) មេដឹកនាំ​ប្រជាជាតិ​ទាំង១០នេះ​ គួរ​ប្រកាន់យក​ឥរិយាបទ​មួយ​ ក្នុងនាម​ជា​សហ​ភា​តរៈ​ និង​គួរ​ស្វែងរក​វិបុលភាព​រួមគ្នា​ ដើម្បីឲ្យ​ប្រជាជាតិ​និ​មួយ​ៗរស់​បាន​ដោយ​សុខសាន្ត​ តាម​សមត្ថភាព​ និង​ធនធាន​របស់​ពួកគេ​។

ភូមិសាស្ត្រ​នយោបាយ​

កម្ពុជា​បាន​ស្ថិតនៅ​ជា​ភូមិ​សាស្រ្ត​អំណោយផល​ និង​ជា​ទី​តាំង​យុទ្ឋ​សាស្ត្រមួយ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ ដោយសារ​ប្រទេស​នេះ​ មាន​ទីតាំង​ស្ថិតនៅ​ចំ​ចំណុច​កណ្តាល​នៃ​អាស៊ាន​។

​ជាមួយនឹង​ការ​ដាក់ចេញ​ នូវ​គោលនយោបាយ​ផ្ទៃក្នុង​បាន​យ៉ាង​ប្រសើរ​ និង​ប៉ិនប្រសព្វ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ការ​ពង្រីក​និង​សមាហរណកម្ម​ខ្លួនឯង​ទៅកាន់​ពិភពលោក​ បាន​ធ្វើឲ្យ​កម្ពុជា​ជា​កន្លែង​មួយ​ ដែល​ទាក់ទាញ​ការ​វិនិយោគ​ច្រើន​បំផុត​ពី​អាស៊ាន​ និង​ជាពិសេស​ពី​ប្រទេស​ចិន​។

នៅពេល​សហរដ្ឋអាមេរិក​ចាប់ដៃ​ជាមួយ​វៀតណាម​ ដើម្បី​ទប់​ឥទ្ឋិ​ពល​ចិន​ និង​ចាប់ដៃ​ជាមួយ​ថៃ​ ដើម្បី​ពង្រីក​កា​រហ៊ុំព័ទ្ឋ​មនោគមវិជ្ជា​ប្រឆាំង​ចិន​ កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​សម្ព័ន្ឋ​មិត្ត​របស់​ចិន​ ដែល​ចិន​ត្រូវ​ការ​ពង្រីក​ឥទ្ឋិ​ពល​ក្នុង​តំបន់​នេះ​ តាមរយៈ​ការ​ពង្រីក​ឥទ្ឋិ​ពល​សេដ្ឋកិច្ច​ជាមួយ​តំបន់​នេះ​ តាមរយៈ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លួវ១របស់​ចិន​ បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​ ក្នុងចំណោម​ប្រទេស​ ដែល​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ច្រើនជាង​គេ​ ក្នុង​តំបន់​អាស៊ាន​ ដែល​រួមមាន​កម្ពុជា​ ហ្វីលីពីន​ និង​ឥណ្ឌូ​នេ​ស៊ី​។

ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​ភូមិសាស្ត្រ​នយោបាយ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​បណ្តាញ​សារ​ព័​ត៌មាន​ក្នុង​តំបន់​ ពិសេស​នៅ​សហរដ្ឋអាមេរិក​ បា​នប្រ​ឌិ​តព័​ត៌មាន​ក្លែងក្លាយ​ប្រឆាំង​នឹង​កម្ពុជា​ ដោយ​បំភ្លៃ​ព័​ត៌មាន​ថា​ “រដ្ឋាភិបាល​កម្ពុជា​បាន​លួច​ចុះ​ហត្ថលេខា​សម្ងាត់​ ដើម្បីឲ្យ​ចិន​ដាក់មូលដ្ឋាន​ទ័ព​នៅ​តំបន់​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​នៅ​តំបន់​តារា​សាគរ​ ស្ថិត​ក្នុង​តំបន់​ប្រជុំកោះ​ស្តេច​ក្នុង​ខេត្តកោះកុង​។

កា​រប្រ​ជែង​ឥទ្ឋិ​ពល​រវាង​ចិន​ និង​អាមេរិក​ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​នៅ​តំបន់​នៃ​ជ្រោយ​ភូមិ​សាស្រ្ត​នានា​នៅ​លើ​ពិភពលោក​ ទំនងជា​មូលហេតុ​សម​ហេតុផល​ជាងគេ​ ដែល​អាមេរិក​ និង​ប្រទេស​ក្នុង​តំបន់​រៀបចំផែនការ​ ដើម្បី​ប្រើ​ប្រាស់​បណ្តាញ​
ព័​ត៌មានក​ខ្វក់​ប្រឆាំង​នឹង​កម្ពុជា​ ដែល​ជា​រឿង​គួរឲ្យ​អៀន​ខ្មាស់​មួយ​ និង​ជា​រឿង​គួរឲ្យ​អស់សំណើច​មួយ​ក្នុង​ក្របខ័ណ្ឌ​ដែល​ប្រាសចាក​ក្រម​សីល​ធម៌​ និង​សតិ​សប្ប​ជ្ជញ្ញៈ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here