ដោយ ប៊ី
ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិកបានរិះគន់ឥរិយាបថគំរាមកំហែងរបស់រដ្ឋាភិបាលចិននៅក្នុងសមុទ្រចិនខាងត្បូង ហើយបានអះអាងថា ចិនកំពុងរារាំងរដ្ឋជាសមាជិកអាស៊ានក្នុងការមានលទ្ធភាពទទួលបានថាមពលដែលមានតម្លៃលើសពី ២,៥ពាន់ពាន់ដុល្លារទៅលើសកម្មភាពទាក់ទងនឹងប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។

-->
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅសប្តាហ៍នេះ បាននិយាយថា “សហរដ្ឋអាមេរិកព្រួយបារម្ភចំពោះរបាយការណ៍នៃការជ្រៀតជ្រែករបស់ចិនចំពោះសកម្មភាពប្រេងនិ ឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងសកម្មភាពរុករកនិងរកយូរអង្វែងរបស់វៀតណាម”។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមទៀតថា “សកម្មភាពឥតឈប់ឈររបស់ប្រទេសចិនមួយនេះ មានគោលបំណងទាមទារឲរដ្ឋដទៃទៀតដែលបានអះអាងថាខ្លួនជាចំណែកមួយនៃតំបន់នោះ មានការអភិវឌ្ឍលើធនធានប្រេង និងឧស្ម័នផងដែរ”។រដ្ឋាភិបាលអាមេរិកក៏បានរិះគន់ផងដែរទៅលើការធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងដោយកងទ័ពចិន។នៅដើមខែនេះ យោធាចិនបានធ្វើការសាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំងជាច្រើននៅសមុទ្រចិនខាងត្បូងជាលើកដំបូង។
មីស៊ីលដែលគេសង្ស័យថាជាកាំជ្រួចប្រឆាំងនាវាមុជទឹក DF-21D ត្រូវបានកំណត់ដោយក្រុមអ្នកជំនាញការថាជាមីស៊ីលរបស់ចិន។សហរដ្ឋអាមេរិក និងជប៉ុនមាននាវាជើងទឹកធំៗនៅក្នុងសមុទ្រចិនខាងត្បូងដូចជា នាវា The USS Ronald Reagan Carrier Strike Group និងនាវា Escort Flotilla 1 របស់ជប៉ុន។
សហរដ្ឋអាមេរិក អះអាងថា ប្រទេសចិនកំពុងរារាំងរដ្ឋជាសមាជិកក្នុងការមានលទ្ធភាពទទួលបានប្រេងដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងសមុទ្រ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានថ្លែងកាលពីដើមឆ្នាំនេះថា “មធ្យោបាយគំរាមគំហែងរាំងខ្ទប់ការអភិវឌ្ឍន៏តំបន់សមុទ្រចិនខាងត្បូង បានធ្វើឲប្រទេសចិនរារាំងសមាជិកអាស៊ានមិនឲមានលទ្ធភាពទទួលបានថាមពលដែលមានតម្លៃលើសពី ២,៥ ពាន់ពាន់លានដុល្លារអាមេរិក”៕