ចិន​រិះគន់​អាមេរិក​មុន​ពេល​កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក​-ចិន​នឹង​បន្ត​នៅ​សប្តាហ៍​ក្រោយ​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ មុន​ពេល​កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ ដែល​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ​ រដ្ឋាភិបាល​ចិន​បាន​រិះគន់​រដ្ឋាភិបាល​អាមេរិក​ថា​ ជ្រៀតជ្រែក​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​ពី​ប្រទេស​ហុងកុង​។

កាលពីដើម​សប្តាហ៍​នេះ​ រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា​ អាមេរិក​គឺ​នៅ​ពីក្រោយ​ការ​តវ៉ា​នៅ​ហុងកុង​។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang​ Yi​ បាន​និយាយ​ថា​ “ដៃ​ខ្មៅ​” របស់​លោកខាងលិច​ គឺ​នៅ​ពីក្រោយ​ការ​តវ៉ា​ដ៏​ធំ​ ដែល​បាន​កើតឡើង​នៅ​ហុងកុង​នៅ​ឆ្នាំនេះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោកស្រី​ Hua​ Chunyin​ បាន​បន្ថែម​លើស​ពី​អ្វី​ដែល​បាន​លើកឡើង​ខាងលើ​ ហើយ​បាន​ស្តី​បន្ទោស​អាមេរិក​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអង្គារ​។

លោកស្រី​មានប្រសាសន៍​ថា​ “មាន​សញ្ញា​នៃ​កងកម្លាំង​បរទេស​ នៅ​ពីក្រោយ​បាតុកម្ម​”។

លោកស្រី​ Hua​ បាន​បន្ថែម​ថា​ “ខ្ញុំ​ឆ្ងល់​ថា​ តើ​មន្រ្តី​អាមេរិក​ទាំងនេះ​ អាច​ឆ្លើយសំនួរ​ពិតប្រាកដ​ដល់​ពិភពលោក​ នូវ​តួនាទី​អាមេរិក​ដែល​បាន​ចូលរួម​ ក្នុង​ព្រឹត្តិ​កា​រណ៍​ថ្មី​ៗនេះ​នៅ​ហុងកុង​បានទេ​”។

រដ្ឋាភិបាល​ចិន​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា​ កងទ័ព​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ហុងកុង​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ លោក​ Wu​ Qian​ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ហុងកុង​ថា​ “អាកប្ប​កិរិយា​របស់​បាតុករ​មួយចំនួន​ពិតជា​មិន​អាច​ទទួលយក​បានទេ​”។

អ្នកនាំពាក្យ​ក្រោយមក​បាន​សំដៅលើ​មាត្រា​មួយ​ នៅក្នុង​ច្បាប់​ Garrison​ របស់​ហុងកុង​ដែល​ចែងថា​ កងទ័ព​ចិន​អាច​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅ​ហុងកុង​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​។

ការរិះគន់​នេះ​បាន​បង្កើន​ភាព​តាន​តឹង​ភ្លាម​ៗ មុន​ពេល​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​នឹង​ជួប​ជាមួយ​លោក ​Liu​ He​ អនុ​ប្រធានាធិបតី​ចិន​ នៅ​សៀងហៃ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​ស្តី​ពី​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ បន្ទាប់ពី​ការចរចា​កាលពី​ខែ​ ឧសភា​បាន​បរាជ័យ​។

កិច្ចប្រជុំ​ចុងក្រោយ​រវាង​មន្រ្តី​អាមេរិក​ និង​ចិន​ កាលពី​ខែឧសភា​ នៅ​ក្រុង​វ៉ាស៊ីនតោន​ ហើយ​បាន​បញ្ចប់​ ដោយ​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ ក្នុង​ការ​បង្កើន​ពន្ធ​លើ​ទំនិញ​ផ្សេងទៀត​របស់​ចិន​ ដែល​មានតម្លៃ២០០ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here