ដោយ គង់ សូរិយា
ភ្នំពេញៈ ការវិនិយោគមិនមែនជារឿងប្រថុយប្រថាននោះទេ ព្រោះការវិនិយោគបែបប្រថុយប្រថាន ត្រូវប្រឈមនឹងហានិភ័យខ្ពស់ ប៉ុន្តែអ្នកវិនិយោគឆ្លាតវៃពួកគេតែងតែអនុវត្តន៍រូបមន្តពិសេសមួយ។
អគ្គនាយកក្រុមហ៊ុន Premium Housing Co, Ltd លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគអចលនទ្រព្យឆ្លាតវៃ ទាមទារឲ្យអ្នកវិនិយោគមានភាពអត់ធ្មត់ ដើម្បីរកបានតម្លៃអចលនទ្រព្យទាបជាងទីផ្សារ។ អចលនទ្រព្យខ្លះ ត្រូវការចំណាយពេល១ឆ្នាំ ឬច្រើនជាងនេះ ដើម្បីទិញបានតម្លៃទាប ឬនៅរក្សាតម្លៃដដែល។
-->
លោកបន្តថា “អ្នកភូមិ អ្នកជិតខាង និងមេភូមិដែលស្ថិតនៅក្បែរទីតាំងអចលនទ្រព្យ ដែលយើងចង់ទិញ គឺជាប្រភពព៌តមានច្បាស់លាស់ជាងគេ ដើម្បីដឹងពីតម្លៃអចលនទ្រព្យនោះ និងដឹងពីម្ចាស់អចលនទ្រព្យនោះជាប់បំណុលឬយ៉ាងណា”។លោកបន្តថា “ម្ចាស់អចលនទ្រព្យតែងតែចង់បានតម្លៃថ្លៃ ហើយអ្នកទិញតែងតែចង់បានតម្លៃទាបជាងទីផ្សារ ហេតុនេះអ្នកវិនិយោគឬអ្នកទិញត្រូវការការចចារ ដើម្បីទទួលបានតម្លៃល្អ”។
លោកម៉ាន់ ចាន់ឌីបានបន្តថា អ្នកវិនិយោគដែលឈ្លាសវៃ ឬមហាសេដ្ឋីអចលនទ្រព្យ តែងតែប្រើប្រាស់រូបមន្តដោយប្រមូលព៌តមាន ពីអចលលនទ្រព្យ១០០ទីតាំង ហើយ ពួកគេជ្រើសរើសយក៣០មកពិចារណា ចុងក្រោយពួកគេជ្រើសរើសយកបី និងចុងក្រោយសម្រេចជ្រើសរើសយកតែ១ ជាអចលនទ្រព្យដែលមានតម្លៃល្អឬទាបជាងទីផ្សារ៕