ដោយ Donald Lee
ភ្នំពេញ៖ ពិភពលោកកំពុងប្រមើលមើលឡើងវិញ នូវការចរចាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក នៅទីក្រុងសៀងហៃ ប្រទេសចិននាសប្តាហ៍នេះ។

ដោយ Donald Lee
ភ្នំពេញ៖ ពិភពលោកកំពុងប្រមើលមើលឡើងវិញ នូវការចរចាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក នៅទីក្រុងសៀងហៃ ប្រទេសចិននាសប្តាហ៍នេះ។

កិច្ចពិភាក្សាពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបរាជ័យកាល៣ខែមុន ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់រាប់ពាន់លានដុល្លារ និងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក។
របាយការណ៍សេដ្ឋកិច្ចរបស់ Bloomberg ដែលចេញផ្សាយកាលពីខែមុនបានប៉ាន់ប្រមាណថា ការខាតបង់នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក ចិនអាចនឹងឈានដល់១,២ ពាន់ពាន់លានដុល្លារ និងបង្កអន្តរាយដល់សេដ្ឋកិច្ចពិភពលោក ដែលជិតឈានដល់វិបត្តិសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន Xinhua បានអោយដឹងថា ជាវិធានការណ៍ដ៏ល្អមួយ ប្រទេសចិន បានទិញសណ្តែកសៀងរាប់លានតោនពីអាមេរិក។ ការនាំចេញសណ្តែកសៀងរបស់អាមេរិក បានធ្លាក់ចុះដល់កំរិតទាបបំផុត ក្នុងរយៈពេល១០ឆ្នាំដំបូងគិតត្រឹមឆ្នាំ ២០១៩នេះ។
រដ្ឋាភិបាលចិនបានឲ្យដឹងថា ការទិញសណ្តែក គឺត្រូវបានធ្វើឡើងដោយសុឆន្ទៈ។ អាមេរិកចាំបាច់ត្រូវតបវិញនូវកាយវិការ និងជួបចិនពាក់កណ្តាលអំឡុងពេលចរចា។នេះបើយោងតាមសេចក្តីអត្ថាធិប្បាយមួយ របស់កាសែតដែលមូលដ្ឋាននៅប្រទេសចិន។
ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានរិះគន់យ៉ាងខ្លាំង ចំពោះការជ្រៀតជ្រែករបស់អាមេរិកក្នុងការតវ៉ារបស់ហុងកុងអស់រយៈពេលជាច្រើនខែ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានស្តីបន្ទោសអាមេរិកដោយផ្ទាល់នៅឯសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារមុន។
លោកស្រីបាននិយាយថា “មានសញ្ញានៃកម្លាំងបរទេសនៅពីក្រោយការតវ៉ា”។
លោក Hua បានមានប្រសាសន៍ថា “ខ្ញុំឆ្ងល់ថា តើមន្រ្តីអាមេរិកទាំងនេះអាចឆ្លើយដោយស្មោះត្រង់ ទៅកាន់ពិភពលោកអំពីតួនាទីដែលអាមេរិក បានដើរតួនៅក្នុងព្រឹត្តិការណ៍ថ្មីៗនៅហុងកុងទេ”៕
រដ្ឋាភិបាលចិន បានបញ្ជាក់នៅសប្តាហ៍នេះថា កងទ័ពអាចត្រូវបានបញ្ជូនទៅហុងកុង ដើម្បីធ្វើឱ្យមានភាពស្ងប់ស្ងាត់នៅទីក្រុងហុងកុង៕