ក្រុមហ៊ុន Bangkok Airways ​នឹង​ចាប់​ផ្តើម​ហោះត្រង់​មក​កាន់​ខេត្ត​ព្រះសីហនុ​ នៅ​ដើម​ឆ្នាំ​២០២០​

0
Bangkok Airways

ដោយ​ ម៉ា​ណេត​

បាង​កកៈក្រុមហ៊ុន ​Bangkok Airways កំពុង​រៀបចំផែនការ​សេវាកម្ម​ថ្មី​ពី​ក្រុង​បាងកក​ ទៅ​ក្រុង​ព្រះសីហនុ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​របស់​គេហទំព័រ​ទេសចរណ៍​ TTRWEEKLY​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

Bangkok Airways

ចាប់ផ្តើម​ថ្ងៃទី​ ១ ខែ​ មករា​ ឆ្នាំ​ ២០២០​ ព័ត៌មាន​អំពី​ពេល​វេ​លា​នៃ​ភ្នា​កងារ​អាកាសចរណ៍​ Airlineroute​ បញ្ជាក់​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok Airways នឹង​ផ្តល់​ជូន​សេវាកម្ម​ប្រចាំថ្ងៃ​ ដោយ​ប្រើ​ប្រភេទ​យន្តហោះ​ ATR​72 ដែល​កៅអីអង្គុយ​ចំនួន៧០​។

ជើងហោះហើរ​ជា​រៀងរាល់ថ្ងៃ​ នឹង​ចេញដំណើរ​ពី​អាកាសយាន​ដ្ឋាន​សុវណ្ណភូមិ​នៅ​ទីក្រុង​បាងកក​នៅ​ម៉ោង​ ១១៥៥​ ហើយ​មកដល់​ក្រុង​ព្រះសីហនុ​លេខ​ ១៣៤០​ ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​ Bangkok Airways​ មាន​គោលដៅ​ហោះហើរ​ពីរ​នៅ​កម្ពុជា​ សៀមរាប​ និង​ភ្នំពេញ​។

ក្រុង​ព្រះសីហនុ​គឺជា​ទីក្រុង​ ដែល​មាន​កំពង់ផែ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ នៅ​លើ​ឆ្នេរ​ឈូងសមុទ្រ​ថៃ​ ហើយ​មាន​ភាព​ល្បីល្បាញ​ ដោយសារ​មាន​កាស៊ីណូ​ និង​រមណីយដ្ឋាន​ នៅ​ឆ្នេរ​ជិត​ទីក្រុង​ ក៏ដូចជា​ កោះ​រ៉ុង​ ដែល​ជា​កោះធំ​ជាងគេ​ទីពីរ​ របស់​ប្រទេស​កម្ពុជា​ដែល​ជិះ​សាឡាង​ចម្ងាយ២៥គីឡូម៉ែត្រ​ពី​កំពង់ផែ​ទីក្រុង​។

ក្នុងរយៈពេល៦​ ដើមឆ្នាំ២០១៩នេះ​ ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ មានការ​ហោះហើរ​សរុប​ចំនួន៤១៥១​ លើក​ ក្នុង​នោះ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន ២៦៣៨លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន​ ១៥១៣លើក​ និង​ជើងហោះហើរ​ជា​លក្ខណៈ​ជួល​ (charter​ fly​ ) មាន​ចំនួន៧២៨លើក​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​មាន​ប្រសា​សតា​មទូ​រស័ព្ទ​កាល​ពី​ថ្មី​ៗនេះ​ថា​ ពេលនេះ​ កម្ពុជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ ហោះហើរ​កាន់តែ​ច្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ក៏​កំពុងតែ​ពិចារណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​។

លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​ហោះហើរ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​ កាន់តែ​មានឱកាស​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​អ្នកជំនាញ​អន្តរជាតិ​នានា​ ចូល​មក​ស្វែងយល់​ពី​កម្ពុជា​ ដើម្បី​រក​ឱកាស​វិនិយោគ​ទទួលយក​ផលប្រយោជន៍​”។

លោកស្រី​ឆាយ​ ស៊ីវ​លី​នបា​នប​ន្ត​ទៀត​ថា​ មិនថា​ចំពោះតែ​ភ្ញៀវ​ទេសចរ​ ឬវត្តមាន​របស់​អ្នកជំនួញ​អន្តរជាតិ​នោះ​ទេ​ គឺ​សុទ្ធតែ​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ទាំងអស់​ តាមរយៈ​ការ​ចាក់​បញ្ចូល​ នូវ​ប្រាក់ចំណូល​ចូល​ដល់​រដ្ឋាភិបាល​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ផង​ដែរ​។

ជាមួយគ្នា​នេះ​ដែរ​ ក្រុមហ៊ុន​អាកាសចរណ៍​ Thai​ AirAsia​ បាន​បើក​ដំណើរការ​ចំនួន​ ៤ជើង​ក្នុង​មួយ​សប្តាហ៍​ ពីទី​ក្រុង​បាងកក​ទៅ​ក្រុង​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ថ្ងៃទី​ ១ ខែកក្កដា​កន្លងមក​នេះ​ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ Airbus​ A320​ ដែល​មាន​ ១៨០​ កៅអី​។ នៅពេល​ដែល​ខ្លួន​ប្រកាស​ពី​សេវាកម្ម​ផ្ទាល់​ថ្មី​ កាលពី​ខែមេសា​ក្រុមហ៊ុន​អាកាសចរណ៍​ បាន​លក់​សំបុត្រ​ធ្វើដំណើរ​តាមផ្លូវ​មួយ​តម្លៃ៩៩០បាត​។ សព្វថ្ងៃ​ ថ្លៃ​សំបុត្រ​ធ្វើដំណើរ​មាន​ប្រហែល ១០១ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here